បង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនមនុស្ស១២នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ តាមការស្រាវជ្រាវរបស់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលសែនសុខ នៅវេលាម៉ោង១២ថ្ងៃត្រង់ ទី១០ ខែកញ្ញា ឆ្នាំ២០១៩ បានបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅផ្ទះជួល ផ្លូវលំភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងនោះឃាត់បានជនសង្ស័យចំនួន១២នាក់ (ស្រី៣នាក់) និងដកហូតសម្ភារមួយចំនួនដូចជា ថ្នាំញៀនចំនួន៧កញ្ចប់ថ្នាំ គ្រាប់ពណ៌ខៀវចំនួនពីរគ្រាប់ ដបថ្នាំពណ៌ខ្មៅតូចចំនួនមួយដប ម៉ាស៊ីនចាក់ភ្លេងមួយគ្រឿង laptopមួយគ្រឿង ជីប៊ីអិលមួយគ្រឿង និងអំពូលភ្លើងពណ៌មួយគ្រឿង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនមកអធិការរដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសួរនាំបន្ត និងចាត់ការតាមនីតិវិធីនៃច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner