កូនស្រីមន្ត្រីឧទ្យានុរក្សនៃ ខេត្តរតនគិរី ត្រូវបានជ្រើសរើសឱ្យចូលរួមជាមន្ត្រីសម្របសម្រួលក្រុមប្រតិភូអាស៊ាន

ភ្នំពេញ៖ ពិតជារឿងគួរឱ្យស្ងើចសរសើដែល កូនស្រីមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន ខេត្តរតនគិរី មា្នក់ត្រូវបានជ្រើរើសឱ្យចូលរួមជាមន្ត្រីសម្របសម្រួលក្រុមប្រតិភូអាស៊ាន។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា៖កញ្ញាម៉ាលីកា គឺជាកូនស្រី របស់ មន្រ្តីឧទ្យានុរក្ស ខេត្តរតនគិរី តែងឧស្សាហ៍ព្យាយាមក្នុងការសិក្សា រហូតបញ្ចប់ថ្នាក់ទី១២ និងទទួលបានអាហារូបករណ៍ពីស.ស.យ.ក ដើម្បីបន្តការសិក្សានៅ RUPP និង IFL។ សព្វថ្ងៃ នាងជានិស្សិតឆ្នាំទី ៣។

គួរបញ្ជាក់ថា លោក ថុន ស៊ូខុន ត្រូវជាឪពុករបស់ម៉ាលីកា គឺជាជនជាតិដើមភាគតិចឡាវរស់នៅក្នុងស្រុកវ៉ឺនសៃ ខេត្តរតនគិរី។ លោកគឺជាក្មេងកំព្រាឳពុក រស់នៅជាមួយម្ដាយមេម៉ាយម្នាក់ តែលោកខិតខំពុះពារក្នុងដំណេីរជីវិតរហូតជោគជ័យ បានធ្វេីការជាមន្រ្តីឧទ្យានុរក្ស ពេញសិទ្ធិ នៃមន្ទីរបរិស្ថានខេត្តរតនគិរី និងបានរៀបការ ហើយទទួលបានចំណងដៃកូន ៤នាក់ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner