សម្ដេចតេជោ ហ៊ុន សែន ៖ ថ្នាក់ដឹកនាំអាស៊ានទាំងអស់ សម្ដែងនូវការប្ដេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងរវាងអាស៊ាន-សហរដ្ឋអាមេរិក ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានថ្លែងថា ថ្នាក់ដឹកនាំអាស៊ានទាំងអស់ បានសម្ដែងនូវការប្ដេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងរវាងអាស៊ាន-សហរដ្ឋអាមេរិក ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដូចត្រូវបានរំលេចនៅក្នុងសេចក្ដីថ្លែងការណ៍ចក្ខុវិស័យរួម នៅកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដើម្បីរំលឹកខួបលើកទី ៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ។ ការបញ្ជាក់របស់សម្ដេចតេជោដូចនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ជាមួយឯកឧត្តម ចូរ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ។

ក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្ដីរីករាយ ដែលបានជួបប្រជុំគ្នាដោយផ្ទាល់ជាថ្មីម្ដងទៀត បន្ទាប់ពីការជួបជុំចុងក្រោយ នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីខែឧសភាកន្លងទៅ។ ការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ឯកឧត្តម ចូរ បៃដិន ក្នុងការគាំទ្រមកលើមជ្ឈភាពអាស៊ាន និងនម្មាបនកម្មតំបន់ ដែលផ្អែកលើច្បាប់ ដែលសម្ដេចយល់ថា ពិតជាមានសារៈសំខាន់ សម្រាប់ការរក្សាសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ ។

ទន្ទឹមនិងនេះដែរ ការគាំទ្រ និងការចូលរួមរបស់សហរដ្ឋអាមេរិក នៅក្នុងដំណើរការកសាងសហគមន៍អាស៊ាន ពិតជាមានសារៈសំខាន់ ជាពិសេស ក្នុងបរិការនៃការជំរុញការស្ដារអាស៊ានឡើងវិញ ចេញពីវិបត្តិកូវីដ19, ការពង្រឹងភាពធន់នៅក្នុងតំបន់ ព្រមទាំងការដោះស្រាយបញ្ហាប្រឈមចម្បងៗរួមមាន៖ ការប្រែប្រួលអាកាសធាតុ, សន្តិសុខស្បៀងអាហារ និងថាមពលជាដើម។

ដូចដែលយើងបានពិភាក្សាគ្នានៅរដ្ឋធានីវ៉ាស៊ីនតោន ថ្នាក់ដឹកនាំអាស៊ានទាំងអស់ ដែលមានវត្តមាននៅទីនេះ បានសម្ដែងនូវការប្ដេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងរវាងអាស៊ាន-សហរដ្ឋអាមេរិក ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដូចត្រូវបានរំលេចនៅក្នុងសេចក្ដីថ្លែងការណ៍ចក្ខុវិស័យរួម នៅកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដើម្បីរំលឹកខួបលើកទី ៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ។

សម្ដេចរំពឹងថា កិច្ចប្រជុំកំពូលនៅថ្ងៃនេះ នឹងមានការផ្លាស់ប្ដូរមតិយោបល់ល្អៗ ហើយសម្ដេចជឿជាក់ថា ស្មារតីរួមគ្នាធ្វើរបស់យើង និងអាចនាំមកនូវលទ្ធផលជាក់ស្ដែង សម្រាប់ការពង្រឹងបន្ថែមទៀត នៅចំណងមិត្តភាពអាស៊ាន-សហរដ្ឋអាមេរិក ក្នុងរយៈពេលជាច្រើនឆ្នាំទៅខាងមុខទៀត ។

សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ និងពិនិត្យ វាយតម្លៃទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិក ដើម្បីជំរុញការគាំទ្ររបស់អាមេរិក ចំពោះមជ្ឈភាពអាស៊ាន និងនម្មាបនកម្មតំបន់ និងមានសារៈសំខាន់ក្នុងការរក្សាសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់។ កិច្ចប្រជុំនេះ ក៏នឹងពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-សហរដ្ឋអាមេរិក លើកដំបូង ស្ដីពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner