ក្រុមតារាវិទូ ចាប់បានរលកសញ្ញាចម្លែកជះមកពីអវកាសជាលើកដំបូង តាមរយៈចាន តេឡេស្កូបយក្សរបស់ចិន

ចិន៖ តាមរយៈការប្រើប្រាស់ចានតេឡេស្កូបយក្ស ហ្វាស់ ដែលស្ថិតនៅក្នុងខេត្តគួយចូវ ក្រុមតារាវិទូចិនបានប្រទះឃើញលើកដំបូង នូវរលកសញ្ញាអាថ៌កំបាំងដែលគេហៅថា FRB ឬ បំផ្ទុះរលកវិទ្យុសកម្មដ៏លឿន។

រហូតមកទល់ពេលនេះ ពុំទាន់អាចមានការស្រាវជ្រាវរកឃើញ និងការបកស្រាយច្បាស់ អំពីប្រភពដើមដែលបញ្ចេញរលកសញ្ញាដ៏អាថ៌កំបាំងនេះនៅឡើយទេ ខណៈអង្គការណាសារបស់អាម៉េរិកវិញ ក៏បានត្រឹមធ្វើការសន្និដ្ឋានដូចគ្នាអំពីរឿងនេះដែរ។ យ៉ាងណាមិញ រលកសញ្ញានោះត្រូវបានគេជឿជាក់ថា មានប្រភពមកពីចម្ងាយយ៉ាងហោចណាស់ក៏៣ពាន់លានឆ្នាំពន្លឺផែនដីដែរ។

សូមជម្រាបថា រលកសញ្ញាបំផ្ទុះរលកវិទ្យុសកម្មដ៏លឿន គឺជាប្រធានបទដ៏សំខាន់បំផុត នៅក្នុងវិស័យតារាសាស្រ្តលើពិភពលោកយើង ដោយវាត្រូវបានអ្នកវិទ្យាសាស្រ្តប្រទះឃើញជាលើកដំបូងបំផុតកាលពីឆ្នាំ២០០៧ ហើយមកទល់សព្វថ្ងៃនេះគឺមិនដល់១០០ឡើយ ដែលត្រូវបានរកឃើញ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner