កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៧ ដែលជាជំនួបប្រជុំចុងក្រោយ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជាពាក់ព័ន្ធ បានចាប់ផ្ដើមហើយ
ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៧ ដែលជាជំនួបប្រជុំចុងក្រោយ នៃកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជាពាក់ព័ន្ធ បានចាប់ផ្ដើមហើយ ដោយមានការយាង និងអញ្ជើញចូលរួមពីសំណាក់ មេដឹកនាំកំពូលអាស៊ាន ជាមួយមេដឹកនាំប្រទេស ចំនួន ៨ផ្សេងទៀត រួមមាន៖ សហរដ្ឋអាមេរិក ចិន រុស្ស៉ី អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងនូវែលហ្សេឡង់។

សូមជម្រាបថា កាលពីកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៦ ប្រមុខរដ្ឋ/រដ្ឋាភិបាលនៃប្រទេស អាស៊ីបូព៌ា បានអនុម័តទៅលើឯកសារ ចំនួនបី សំខាន់ៗ រួមមាន៖១៖ សេចក្តីប្រកាសរបស់ មេដឹកនាំ នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីកិច្ច សហប្រតិបត្តិការសន្តិសុខផ្លូវចិត្ត, ទី២៖ សេចក្តី ប្រកាសមេដឹកនាំអាស៊ីបូព៌ា ស្តីពីការស្តារបៃតង ឡើងវិញ ប្រកបដោយចេរភាព, ទី៣៖ សេចក្តី ប្រកាសរបស់មេដឹកនាំនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីការរីកចម្រើនសេដ្ឋកិច្ច តាមរយៈការស្តារ វិស័យទេសចរណ៍ឡើងវិញ។

ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន និងប្រទេសដៃគូ នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា បានពិភាក្សាទីលើ ប្រធានបទជាច្រើន។ ប្រមុខរដ្ឋ និងប្រមុខរដ្ឋា ភិបាល បានគូសបញ្ជាក់អំពីតួនាទីស្នូល របស់ អាស៊ាន នៅក្នុងក្របខណ្ឌដៃគូសន្ទនាអាស៊ីបូព៌ា និងឆន្ទៈរបស់អាស៊ានធ្វើយ៉ាងណាឱ្យយន្តការដៃគូសន្ទនាអាស៊ីបូព៌ានេះបន្តដើរតួនាទីសំខាន់នៅក្នុងតំបន់។ មិនត្រឹមតែប៉ុណ្ណោះ ប្រមុខរដ្ឋ និងប្រមុខ រដ្ឋា ភិបាលដៃគូសន្ទនាអាស៊ីបូព៌ា បានគូសបញ្ជាក់ ពីសារសំខាន់ នៃទស្សនទានរបស់អាស៊ាន ស្តីពី ឥណ្ឌូ ប៉ាស៊ីហ្វិក ធ្វើយ៉ាងណាធានាឱ្យបាននូវ សន្តិភាព ស្ថេរភាព និងសន្តិសុខនៅក្នុងតំបន់។ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ីបូព៌ា ក៏បាន ពិភាក្សាផ្តោតសំខាន់ ជាច្រើនទៅលើកិច្ច សហប្រតិ បត្តិការទប់ស្កាត់ និងដោះស្រាយបញ្ហាជំងឺកូវីដ១៩ ជាពិសេសការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ។

ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ីបូព៌ា បានឯកភា ព គ្នាក្នុងការជំរុញ និងស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយ វិបត្តិជំងឺកូវីដ១៩ ជាពិសេសខិតខំជំរុញធ្វើយ៉ាង ណាឱ្យវិស័យដទៃទៀត ដូចជាវិស័យទេសចរណ៍ អាចវិលត្រឡប់មកស្ថានភាពល្អប្រសើរឡើងវិញ, ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ដែលមានលក្ខណៈគាំទ្រដល់បរិស្ថាន, ជំរុញ លើកិច្ចសហប្រតិបត្តិការអប់រំជាដើម។ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលដៃគូសន្ទនាអាស៊ីបូព៌ា បានឯកភាពអភិវឌ្ឍលើផែនការបន្តសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា។ លើសពីនេះ ក៏មានការផ្លាស់ប្តូរមតិ និងយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដូចជាបញ្ហាសមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ បញ្ហានៅមីយ៉ាន់ម៉ា។ ជាពិសេសប្រមុខរដ្ឋ និងរដ្ឋាភិបាលដៃគូសន្ទនា អាស៊ីបូព៌ា គាំទ្រតួនាទីអាស៊ាន ក្នុងការចូលរួម ដោះស្រាយវិបត្តិនៅមីយ៉ានម៉ា តាមយន្តការដែល បានដាក់ចេញនាពេលកន្លងទៅ ៕
ដោយ៖វណ្ណលុក



