លោក កាំង តុងងី៖ ប្រជា ពលរដ្ឋ ដែលដាក់លុយ វិនិយោគ ទៅលើ ក្រុមហ៊ុន PAYEER សូមបញ្ឈប់ដោយ សារជា ក្រុមហ៊ុន បោកប្រាស់
ភ្នំពេញ ៖ លោក កាំង តុងងី ប្រធាននាយក ដ្ឋាន ទំនាក់ ទំនង នៃ សមាគម មីក្រូ ហរិញ្ញវត្ថុ កម្ពុជា បាន ថ្លែងឱ្យដឹងថា ប្រជា ពលរដ្ឋ ដែល ទិញកាក់ ឬ ដាក់លុយវិនិយោគ ទៅ លើ ក្រុមហ៊ុន PAYEER សូមបញ្ឈប់ ដោយ សារក្រុមហ៊ុន នេះ ជា ក្រុមហ៊ុន បោក ប្រាស់។
បើ តាម ប្រធាន នាយក ដ្ឋាន ទំនាក់ ទំនង នៃ សមាគម មីក្រូ ហរិញ្ញវត្ថុ កម្ពុជា រូបនេះ បាន ប្រាប់ ទៀតថា ដោយ សង្កេត ឃើញ ក្រុមហ៊ុន PAYEER នេះ បាន ផ្សព្វ ផ្សាយ អំពី ការ ដាក់ប្រាក់ នៃ ការ វិនិយោគ ទៅ កាន់ ប្រជា ពលរដ្ឋ ដោយ ប្រើ ប្រាស់ ឈ្មោះ គ្រឹះ ស្ថាន ធនាគារ និង ហរិញ្ញ វត្ថុ នៅ កម្ពុជា ដើម្បី ទាក់ ទាញ ឲ្យ មាន អ្នក វិនិយោគ និង មាន អ្នក ដាក់ ប្រាក់ ជា ដើម។
ក្រៅ ពី នេះ ទៀត ក្រុមហ៊ុន PAYEER នេះ គឺ មិន បាន ធ្វើ ការ ជា ផ្លូវ ការ ជា មួយ នឹងគ្រឹះ ស្ថាន ធនាគារ កម្ពុជា ឡើយ គឺ ក្រុម ហ៊ុន នេះ បាន លួច យក ឈ្មោះ និង ឡូហ្គោ របស់ ក្រុមហ៊ុន អ្នក ផ្សេង មក ប្រើ ប្រាស់ ទៅ លើការ ផ្សព្វ ផ្សាយ របស់ ពួក គាត់។
លោក កាំង តុងងី និយាយថា ៖ «ក្រុមហ៊ុន PAYEER ជា ក្រុម ហ៊ុន បោក ប្រាស់ ។អ៊ីចឹង កាល ណា បើ ប្រជា ពលរដ្ឋ អត់ ដឹង ហើយ ចូល រួម យក លុយ ទៅ ដាក់ វិនិយោគ ទិញ កាក់ ទិញ អី គឺ វា បាត់ បង់ លុយ ឬ បាត់ បង់ ទ្រព្យ ហ្នឹង ដែល ជា បញ្ហា ដែល យើង ចង់ ផ្សព្វ ផ្សាយ ឲ្យ ប្រជា ពលរដ្ឋ បាន ដឹង មុន ដើម្បី ជៀស វាង រឿង នេះកើត ឡើង»។
លោក ក៏សង្ឃឹមផងដែរថា ប្រ ជា ពលរដ្ឋ កម្ពុជា នឹងលែងទទួល ការ បោក ប្រាស់ពី ក្រុមហ៊ុន PAYEER នេះ ដោយសារ គ្រឹះ ស្ថាន ធនាគារ និង កន្លែង ដែល ទូ ទាត់ ទឹក ប្រាក់ ទាំង អស់ គឺ មិន មាន ការ ពាក់ ព័ន្ធ ជា មួយ ក្រុម ហ៊ុន នឹង ទេ ដូច្នេះ ហើយ សូម ប្រជា ពលរដ្ឋ កុំ យល់ ច្រឡំ។
លោក តុងងី បន្ថែម ថា កន្លង មក ទម្រង់ នៃ ការ បោក ប្រាស់ នេះ គឺ មាន ច្រើន ណាស់ ដូច ជា បាន កើត ឡើង ជា រឿយៗ រួម មាន៖ ក្រុមហ៊ុនABC ក្រុមហ៊ុន OL Football និង ថ្មីៗនេះ មាន ក្រុមហ៊ុន PAYEER ជាដើម។
ចំណែក លោក សុខ ចាន់ ជានាយក បរិយាបន្ន ហិរញ្ញវត្ថុ និង ទំនាក់ ទំនង សាធារណៈ នៃ សមាគម ធនាគារ នៅ កម្ពុជា ក៏ បាន លើក ឡើងដែរ ថា ក្រុមហ៊ុន PAYEER នេះ បាន ប្រកាស ថា ខ្លួន បាន សហ ការ ជា មួយ សមាគម និង គ្រឹះ ស្ថាន ធនាគារ ទាំង អស់ ដើម្បី បង្ក ភាព ងាយ ស្រួល ក្នុង ការ ទាក់ ទាញ ដល់ អ្នក វិនិយោគ ដោយ ការ ប្រើ ប្រាស់ បណ្ដាញ តេឡេក្រាម ក្នុង ការ ចូល រួម ជា មួយ ក្រុមហ៊ុន នេះ ផង ដែរ។
លោក សុខ ចាន់ បានប្រាប់ថា ៖ «យើង ឃើញ ថា វា ប៉ះ បាល់ ដល់ កេរ្តិ៍ ឈ្មោះ របស់ គ្រឹះ ស្ថាន ដែល គាត់ បាន យកមក ផ្សព្វ ផ្សាយ ហ្នឹង ហើយ ដែល ពួក គាត់ មិន បាន ចូល រួម ពាក់ ព័ន្ធ ជា មួយ ការ ផ្សព្វ ផ្សាយ ជួញ ដូរ ហ្នឹង ទេ។ ដូច្នេះ សូម បញ្ឍប់ ការ ដាក់ លុយ វិនិយោគ ជា មួយ ក្រុមហ៊ុន នេះ ដើម្បី ការ ពារ គ្រឹះ ស្ថាន ធនាគារ និង ការ ពារ ការ ខាត បង់ ប្រាក់ របស់ ប្រជា ពលរដ្ឋ»។
សមាគមចំនួន ៣ គឺ សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា, សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង សមាគមធនាគារនៅកម្ពុជា បានចេញ សេចក្ដីថ្លែងការណ៍រួមគ្នាមួយ កាល ពី ថ្ងៃទី១២ ខែវិច្ឆិកា ដោយបាន បដិសេធចំពោះការ ផ្សព្វផ្សាយ របស់ ក្រុម ហ៊ុន PAYEER នេះដែលថាក្រុម ហ៊ុននេះមានការពាក់ព័ន្ធនឹង សមាគមទាំង៣នេះ។
សេចក្តីថ្លែងការណ៍រួមនេះ បាន លើកឡើងថា ៖ «សមាគមទាំង៣ បាន ដឹង អំពី ផ្លេត ហ្វម ទាក់ ទង នឹង រូបិយ វត្ថុ គ្រីបតូមួយ ចំនួន ជា ពិសេស PAYEER ដែល បាន ប្រើ ប្រាស់ ឈ្មោះ គ្រឹះ ស្ថាន ធនាគារ និង ហិរញ្ញ វត្ថុ ដែល ជា សមាជិក របស់ សមាគម ទាំង ៣ ដោយ គ្មាន ការ អនុញ្ញាត និង បាន ផ្សព្វ ផ្សាយ ពី កិច្ច សហការ ជាមួយ គ្រឹះ ស្ថាន ធនាគារ និង ហិរញ្ញ វត្ថុ នៅ កម្ពុជា មួយ ចំនួន ក្នុង ការ ទូទាត់ ការ ដាក់ ប្រាក់ និង ដក ប្រាក់ លើ ការ វិនិ យោគ និង ការ ជួញដូរ លើ រូបិយ វត្ថុ គ្រីបតូ រួមមាន Bitcoin Ethereum និង កាបូប Crypto ជាដើម៕
ដោយ:ជា សុខនី
