ជនពាក់ព័ន្ធចំនួន ៣០នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសកាលពីថ្ងៃទី១៣ ខែវិច្ឆិកា
ភ្នំពេញ៖ ជនសង្ស័យចំនួន៣០នាក់(ស្រី១នាក់)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១២ករណីនៅទូទាំងប្រទេសកាលពីថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២២ម្សិលមិញនេះ។ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀនគ្រឿងញៀនបំផ្លាញអនាគតអ្នកនិងក្រុមគ្រួសារអ្នក.!
ក្នុងចំណោមជនសង្ស័យទាំងចំនួន៣០នាក់រួមមាន៖ជួញដូរ៤ករណីឃាត់៦នាក់(ស្រី១នាក់),រក្សាទុក៤ករណីឃាត់១០នាក់,ប្រើប្រាស់៤ករណីឃាត់១៤នាក់។វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ខែវិច្ឆិការួមមាន៖មេតំហ្វេតាមីន(Ice)ស្មើរ១១,៩៥ក្រាមWYស្មើរ០,៦៣ក្រាមនិង៥កញ្ចប់តូច។
សូមបញ្ជាក់ថាជាលទ្ធផលខាងលើវិញ៩អង្គភាពបានចូលរួមបង្ក្រាបនគរបាល៩អង្គភាព៖១បន្ទាយមានជ័យ៖ជួញដូរ១ករណីឃាត់២នាក់ចាប់យក-Ice១,៥០ក្រាម-WY០,៦៣ក្រាម-ប្រើប្រាស់១ករណីឃាត់៣នាក់។២បាត់ដំបង៖ប្រើប្រាស់១ករណីឃាត់១នាក់។៣កំពង់ស្ពឺ៖ប្រើប្រាស់១ករណីឃាត់១នាក់ចាប់យកIce៣,២៦ក្រាម។៤កំពត៖ជួញដូរ១ករណីឃាត់១នាក់ចាប់យកIce១កញ្ចប់តូច។
៥កោះកុង៖ជួញដូរ១ករណីឃាត់២នាក់ស្រី១នាក់ចាប់យកIce៦,២៣ក្រាម។៦រតនគីរី៖រក្សាទុក១ករណីឃាត់៣នាក់ចាប់យកIce០,៣៨ក្រាម។៧សៀមរាប៖-ជួញដូរ១ករណីឃាត់១នាក់ចាប់យកIce០,២១ក្រាម-ប្រើប្រាស់១ករណីឃាត់៩នាក់។៨ព្រះសីហនុ៖ជួញដូរ១ករណីឃាត់២នាក់ចាប់យកIce០,៣៧ក្រាម។៩ត្បូងឃ្មុំ៖រក្សាទុក២ករណីឃាត់មនុស្ស៥នាក់ចាប់យកIce៤កញ្ចប់តូច។ក្នុងនោះកងរាជអាវុធហត្ថ១អង្គភាព៖១ស្វាយរៀង៖រក្សាទុក១ករណីឃាត់២នាក់ចាប់យក-Ice១៥,១៥ក្រាម-WY២,៨០ក្រាម-KE៣,៣០ក្រាម៕ដោយ៖ឆៃហួតនិងប៊ុនធី
