រថយន្តមួយគ្រឿងសង្ស័យដឹកគ្រឿងញៀន បានបេីកបុករថយន្ត ២គ្រឿងខ្ទេចមួយកំណាត់មុខ រួចចុះរត់បាត់ សមត្ថកិច្ចរកឃេីញ កញ្ចប់កេសសង្ស័យគ្រឿងញៀន ៦កេស ក្នុង១កេស ៣០ដុំ សរុប ១៨០ដុំ

ភ្នំពេញ ៖ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចទល់មុខលំនៅស្ថានវាលស្បូវ តាមផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បាអំពៅ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡេីងដោយ រថយន្តមួយបាំងកន្លះ ពណ៍ ត្រេអ៉ី ស្លាកលេខខេមរភូមិន្ទ02 2-1415 សង្ស័យលួចដឹកសារធាតុញៀនខុសច្បាប់ បេីកលឿនដូចហោះ ទៅបុករថយន្តចំនួន២គ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហេីយនាំគ្នាចុះរត់គេចខ្លួនបាត់ ផ្អេីលប្រជាពលរដ្ឋអឺតមេីលតាមកញ្ចក់ឃេីញមានដឹកអ្វីគួរឲ្យសង្ស័យ ជាច្រេីនកេសធំៗ ទេីបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ។

ភ្លាមៗកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចុះទៅអន្តរាគមន៍ ការពារជុំវិញរថយន្តខាងលេី និងធ្វេីការពិនិត្យមេីលឃេីញក្នុងកេស សង្ស័យជាសារធាតុញៀន រួចសុំគោលការណ៍ពីថ្នាក់លេី ដកហូតយកទៅ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីរងចាំ ប្រគល់ឲ្យជំនាញ ធ្វេីការស្រាវជ្រាវចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner