ទស្សនៈមិត្តអ្នកអាន៖ វិធានការច្បាប់នឹងត្រូវអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុតចំពោះជន ឬក្រុមប៉ុនប៉ងបំផ្លាញសន្តិភាព!

មន្ត្រី អង្គការសង្គម ស៊ីវិល ក្រៅ រដ្ឋាភិបាល លើកឡើង ថា រដ្ឋាភិបាល កម្ពុជា  បាន រឹតត្បិត សិទ្ធិ សេរីភាពធ្វើ នយោ បាយ   របស់  ប្រជាពលរដ្ឋ ដោយ ចាត់ ទុក  ថា រដ្ឋាភិបាល ធ្វើ ទុក្ខ បុកម្នេញសកម្មជន  និងអ្នក គាំទ្រ អតីតគណបក្ស ប្រឆាំង ដែល ត្រូវ  បាន តុលាការ រំលាយ ចោល ទៅ ហើយ នោះ។   តើ សកម្ម ជន និង អ្នកគាំទ្រអតីត បក្ស ប្រឆាំង  បាន ធ្វើ សក  ម្មភាព អ្វី ខ្លះ ទើប  បានជា អាជ្ញាធរ មូល ដ្ឋាន  ត្រូវ តែចាត់ វិធានការច្បាប់ យ៉ាង តឹង រ៉ឹង ដោយ គ្មាន ការ យោគយល់ ដែល អង្គការសង្គម ស៊ីវិល ហៅ ថា ជាការ រឹតត្បិត សិទ្ធិ សេរីភាព  នយោបាយ របស់ ប្រជា ពលរដ្ឋ នោះ ?
ជាអ្នក តាម ដាន នយោបាយ និង សង្គម ម្នាក់ ខ្ញុំ មិនយល់ ស្រប នឹង ការ លើក ឡើង របស់ មន្ត្រី អង្គការ  ក្រៅ រដ្ឋា ភិបាលទាំង  នោះទេ ក៏ប៉ុន្តែ ខ្ញុំ   យល់  ស្រប ថា អ្វី ដែល ជា ការ លើក ឡើង របស់មន្ត្រី អង្គការ ក្រៅ រដ្ឋាភិបាល ដែល មាន និន្នា ការ  នយោបាយ នោះ គ្រាន់ តែ ជាការ កេង ចំណេញ រូប ភាព នយោបាយឲ្យ ក្រុម ប្រឆាំងប៉ុណ្ណោះ ដើម្បីបំពេញ ចិត្ត    បរទេស   ជាម្ចាស់  ជំនួយ  ដែល អាច និយាយ បាន ថា ជាម៉ែ ឪរបស់ ក្រុម ប្រឆាំង ផង ដែរ។
គួរ ដឹង ថា អតីត បក្ស ប្រឆាំង ត្រូវ បាន តុលាការកំពូល កាល ពី ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ បាន  សម្រេច រំលាយ ដោយ បិទផ្លូវ តវ៉ា និង ហាម ធ្វើ សកម្ម ភាព នយោបាយ រយៈពេល ៥ឆ្នាំ  របស់ ថ្នាក់ ដឹកនាំ គណបក្ស នេះ ចំនួន ១១៨រូប ក្នុង សំណុំ  រឿង ក្បត់ ជាតិ របស់ លោក កឹម សុខា អតីត ប្រធានបក្ស ប្រឆាំង ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។ ដូច្នេះ  រាល់ ការ ធ្វើ សកម្ម ភាព នយោបាយ របស់ បុគ្គ ល គ្រប់ រូប រួម ទាំង សកម្ម ជន អតីតបក្ស ប្រឆាំងផង  ទាក់ ទង  នឹង   អតីត គណបក្ស  ប្រឆាំង ដែល តុលាការ កំពូល បាន ហាម ឃាត់  គឺ ជា អំពើបំពាន  ច្បាប់ ។
តើ សកម្មជន អតីត បក្ស ប្រឆាំង បច្ចុប្បន្ន ធ្វើ  សកម្ម ភាព ក្នុង នាម គណបក្ស នយោបាយណា មួយ នៅ ក្នុង ព្រះ រាជាណាចក្រ កម្ពុជា? បើ ធ្វើ សកម្ម ភាព បម្រើ ឲ្យ អតីត បក្ស ប្រឆាំង ដែលតុលាការ   រំលាយ ចោល ទៅហើយ នោះ គឺ ជា អំពើ ល្មើស ច្បាប់  ប្រឆាំង នឹង សាល ដីកា របស់ តុលាការ កំពូល និង ជា ចេតនា ប៉ុន ប៉ង ផ្តួលរំលំ រដ្ឋាភិបាល តាម ការ ញុះញង់ របស់ ទណ្ឌិត សម រង្ស៊ី មេឧទ្ទាម ចលនា ប្រឆាំង ក្រៅ ច្បាប់ ដែល កំណត់ ថ្ងៃវិលចូល ស្រុក ធ្វើ បដិវត្ត ន៍ពណ៌ជា ថ្មី ទៀតនៅ ថ្ងៃទី ៩វិច្ឆិកាខាង មុខ ក្រោយ បរាជ័យ យ៉ាង អាម៉ាស់ កាល ពី ឆ្នាំ ២០១៣។
 គួរកត់ សម្គាល់ ថា លោក សម រង្ស៊ី មេចលនា ឧទ្ទាម ប្រឆាំង ក្រៅ ច្បាប់  បាន អំពាវនាវ ឲ្យ ប្រជាពលរដ្ឋ ងើប ឡើង បះបោរ  ផ្តួល រំលំ រដ្ឋាភិបាល ស្រប ច្បាប់ ដែល កើត ចេញ ពីការ បោះ ឆ្នោត។ បើ តាម ព័ត៌មាន បែកធ្លាយ គឺ លោក សម រង្ស៊ី បាន ជួល សកម្ម ជន ស្ម័គ្រ ស្លាប់   ក្នុង មួយ ខេត្ត  ១០០នាក់ និង ផ្តល់ ប្រាក់ ១ម៉ឺន ដុល្លារ ដើម្បី បង្កភាព វឹកវរ ចលាចល សង្គម ក្នុង ថ្ងៃទី៩វិច្ឆិកា ខាង មុខ ដែល ទណ្ឌិតរូប នេះកំណត់ ពេល វិល ចូល ស្រុកវិញ។ ក៏ប៉ុន្តែ អ្វី ដែល ច្បាស់ នោះ គឺ ទណ្ឌិតរូប នេះ នឹងគ្មាន ភាព ក្លាហានហ៊ាន វិល ចូល ស្រុក វិញទេ អ្វី ដែល ជា បញ្ហា គឺ ប្រសិន បើ បំណង របស់ ទណ្ឌិត សម រង្ស៊ី ធ្វើ បាន សម្រេចមែន   នោះ ប្រទេស ជាតិ នឹង មាន ភាព វឹកវរ  ចលាចល  អសន្តិសុខ សង្គម  ជា មិន ខាន ឡើយ។ ហេតុ ដូច្នេះហើយ បាន ជា អាជ្ញាធរ មាន សមត្ថកិច្ច  ត្រូវ តែ ចាត់ វិធានការ ច្បាប់ តឹង រឹងបំផុតចំពោះបុគ្គល ឬ ក្រុម ណាមួយ   ដែល ប៉ុនប៉ងចង់ បំផ្លាញ  សុខ សន្តិភាព ស្ថិរភាព នយោបាយ និង ការ អភិវឌ្ឍ  ដែលរាជរដ្ឋាភិបាល  រកបាន  ដោយ លំបាក ជាទី បំផុតនេះ ។
ការ ធ្វើ សកម្ម ភាព នយោបាយ របស់  សកម្ម ជនអតីត បក្ស ប្រឆាំង ត្បិតថា  ជា សិទ្ធិ សេរីភាពរបស់ បុគ្គលគ្រប់ រូប   ដែល មាន   ចែង ក្នុង រដ្ឋ ធម្ម នុញ្ញព្រះរាជាណាចក្រកម្ពុជា  ដែល ជា ច្បាប់ កំពូល របស់ជាតិក៏ពិតមែន ក៏ប៉ុន្តែ វា ជា សកម្ម ភាព បំពាន នឹង ច្បាប់។ បំពាន ច្បាប់ គឺ ពួកគេ ទៅទទួលយក ផែន ការ របស់បរទេស តាម រយៈទណ្ឌិត សម រង្ស៊ី បំផុស បំផុល ឲ្យ មានការ ប្រមូលផ្តុំជួប ជុំ   ដើម្បី បង្ក ភាព វឹកវរ ចលាចល នៅ ថ្ងៃទី ៩វិច្ឆិកា ខាង មុខ ។  គួរ ដឹង ថា ការទទួល យក ផែនការ របស់ ទណ្ឌិត សម រង្ស៊ី មក អនុវត្ត គឺ ជា សកម្មភាព គាំទ្រ និង បង្កើត ឲ្យ មាន បដិវត្តន៍ពណ៌ជា ថ្មី ទៀត នៅកម្ពុជាដើម្បី ផ្តួល រំលំ រាជរដ្ឋាភិបាលស្រប ច្បាប់ ដែល កើត ចេញ ពី ការ បោះ ឆ្នោតតាម បែប មិនប្រជាធិបតេយ្យ នេះ គឺ មិនមែន ជា អ្វី  ដែល  ជា សេចក្តី ប៉ង ប្រាថ្នា របស់ ប្រជាពលរដ្ឋ កម្ពុជា កំពុង រស់ នៅក្នុង សុខ សន្តិភាពនោះ ឡើយ។ ផ្ទុយ ទៅ វិញ ប្រជាពល រដ្ឋ មាន តែជំរុញ ឲ្យ រាជរដ្ឋាភិបាល ចាត់ វិធានការ ម៉ឺងម៉ាត់ ថែម ទៀត ដើម្បី បង្ការ ភាព អន្តិសុខ ផ្សេងៗដែល បង្កឡើង ដោយ ក្រុម ប្រឆាំង។
យ៉ាង ណា មិញ បើ និយាយ ថា រដ្ឋាភិបាល រឹត ត្បិត សេរីភាព របស់ ប្រជាពលរដ្ឋ ក្នុង ការ ធ្វើ សកម្ម ភាព នយោបាយ គឺខុសស្រឡះតែម្តង  ពី ព្រោះ ថា នៅកម្ពុជា មាន គណបក្ស នយោបាយ ចំនួន២០ បាន ចូល រួម ក្នុងការ បោះ ឆ្នោត ជ្រើស តាំង តំណា ង    រាស្ត្រ អាណត្តិទី ៦ កាល ពី ឆ្នាំ ២០១៨ ហើយ បច្ចុប្បន្នបាន និង កំពុង ធ្វើ សកម្ម ភាព យ៉ាង ទូលាយនៅ តាម មូល ដ្ឋាន នានាទូទាំង ព្រះរាជាណាចក្រ កម្ពុជា មាន ដូច ជា គណបក្ស យុវជន កម្ពុជា គណបក្ស ខ្មែរក្រោក គណបក្ស ប្រជាធិបតេយ្យ មូលដ្ឋាន  គណបក្ស ឆន្ទៈខ្មែរ ជា ដើម ។ល។
គណបក្ស ច្រើន លើសលប់ បាន សម្រេ ច ចិត្ត ចូល រួម ក្នុង ឧត្តម ក្រុម ប្រឹក្សា ពិគ្រោះ និង ផ្តល់ យោបល់ ដើម្បី រួម ចំណែក  កសាង និង អភិវឌ្ឍន៍ ប្រទេស ឲ្យ កាន់ តែ រីក ចម្រើន ទៅ មុខ ទៀត ក្នុង ន័យ ថា ជា ភ្នែក  ច្រមុះ មើល ពី ចំណុច អសកម្ម ចំណុច អវិជ្ជមាន របស់ មន្ត្រី អនុវត្ត ច្បាប់ ។  បើ ដូច មន្ត្រី អង្គការ សង្គម ស៊ីវិល ក្រៅ រដ្ឋាភិបាល និយាយ ថា កម្ពុជា  រឹតត្បិតសេរីភាពពលរដ្ឋ ក្នុង ការ ធ្វើ នយោបាយ ម្ល៉េះ សម ពួកគេ ទាំង អស់ នោះ មិន អាច ធ្វើ សកម្ម ភាព នយោបាយបាន ទេ ក៏ប៉ុន្តែ  ផ្ទុយ ទៅវិញ ពួក គេ ទាំង អស់ នោះ មាន សិទ្ធិ កោះហៅ មន្ត្រី រហូត ដល់ រដ្ឋមន្ត្រី តាម ក្រសួង នីមួយ ៗទៅ ឆ្លើយ បំភ្លឺ ពី ចម្ងល់  របស់ ពួក គេថែមទៀត ផង៕
ដោយ៖ សុខ សុវណ្ណ

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner