ឯកឧត្តម ផៃ ប៊ុនឈឿន អញ្ជើញជាអធិបតីកាត់វិញ្ញាសាប្រឡងជ្រើសរើសមន្រ្តីរាជការ នៃក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០១៩

ភ្នំពេញ៖ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីកាត់វិញ្ញាសាប្រឡងជ្រើសរើសមន្រ្តីរាជការនៃក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០១៩ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ឯកឧត្តម ផៃ ប៊ុនឈឿន មានប្រសាសន៍ថា ថ្ងៃនេះគឺជាការប្រឡងជ្រើសរើសមន្រ្តីរាជការនៃក្រសួងបរិស្ថាន ឆ្នាំ២០១៩ ក្របខ័ណ្ឌ«ក» ដែលជាឱកាសដល់យុវជន-យុវនារី ជាសិស្សនិស្សិតជំនាន់ក្រោយ ក្នុងការចូលបម្រើជាមន្រ្តីរាជការសាធារណៈនៃក្រសួងបរិស្ថាន និងជាការដែលឱ្យក្មួយៗទាំងអស់បានបញ្ចេញនូវសមត្ថភាព សម្រាប់អនាគតរបស់ខ្លួន ហើយអ្នកមានចំណេះនឹងការខិតខំប្រឹងប្រែងក្នុងការប្រឡងនេះ គឺជាប់។ ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ថ្វីត្បិតតែលោកជាប្រធានគណៈកម្មការរៀបចំការប្រឡងក៏ពិតមែន ប៉ុន្តែសូម្បីតែលើកក៏មិនដឹងថាវិញ្ញាសាក្នុងការប្រឡងនៅឆ្នាំនេះ មានប្រធានបទអ្វីនោះដែរ ប៉ុន្តែលោកគិតថាវិញ្ញាសាក៏មិនមានភាពតឹងរឹងពេក ឬធូរពេកទេ គឺសមស្របទៅនឹងសមត្ថភាពរបស់ប្អូនៗ ព្រោះថាអ្នកដែលប្រឡងនៅថ្ងៃនេះ ទាបបំផុតត្រឹមថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បណ្ឌិត។ ឯកឧត្តម ផៃ ប៊ុនឈឿន ក៏បានជំរុញឱ្យមានការខិតខំប្រឹងប្រែងបញ្ចេញឱ្យអស់នូវសមត្ថភាពដែលខ្លួនមាន ដើម្បីប្រឡងជាប់ទទួលបានជោគជ័យ និងបានចម្រើការងារនៅក្រសួងបរិស្ថាន ក៏ដូចជាការចូលរួមចំណែកបម្រើនៅប្រទេសជាតិយើង។

សូមបញ្ជាក់ថា បេក្ខជន ភាគច្រើនជាយុវជន និងព្រះសង្ឃ បានចូលរួមប្រឡងជ្រើសរើសមន្រ្តីរាជការជាន់ខ្ពស់នៃក្រសួងបរិស្ថាន ឆ្នាំ២០១៩ (ក្របខ័ណ្ឌ«ក») មានចំនួន៨៩២នាក់ ដែលក្នុងនោះជានិស្សិតមកពីតាមមហាវិទ្យាល័យ មន្រ្តីរាជការក្នុងក្រសួងបរិស្ថាន (ប្រឡងឡើងថ្នាក់) និងជាមន្រ្តីជាប់កិច្ចសន្យា។ ការប្រឡងនេះ ប្រព្រឹត្តទៅរយៈពេលពេញ១ថ្ងៃ គឺថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានវិញ្ញាសាចំនួន៣ គឺនៅពេលព្រឹកវិញ្ញាសា ចំណេះដឹងទូទៅ និងភាសាអង់គ្លេស និងពេលរសៀល គឺមានវិញ្ញាសាជំនាញឯកទេសពាក់ព័ន្ធវិស័យបរិស្ថាន៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner