សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Ngurah Rai តំបន់លំហែកាយទេសចរណ៍កោះបាលី សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ G20

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ដែលជាភ្ញៀវពិសេសរបស់ប្រទេស G20 បានអញ្ជើញទៅដល់តំបន់លំហែកាយទេសចរណ៍កោះបាលី សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយសុវត្តិភាព ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ នៃប្រទេស G20 នៅសាធារណរដ្ឋឥណ្ឌូនេស៊ីដែលនិងប្រារព្វធ្វើឡើងនៅថ្ងៃទី១៥-១៦វិច្ឆិកាស្អែកនេះ។

យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ ០០១ បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Ngurah Rai ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង ១៨និង៥០នាទី ថ្ងៃទី១៤វិច្ឆិកានេះ ក្រោមវត្តមាន នៃការអញ្ជើញធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ឯកឧត្តម អ៊ីវ ហ៊ាង ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី ឯកឧត្តម យៀប សំណាង ឯកអគ្គរាជទូតតំណាងអចិន្រៃ្តយ៍ព្រះរាជាណាចក្រកម្ពុជា ប្រចាំអាស៊ាន ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី ជាច្រើនរូប៕ដោយ:វណ្ណ លុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner