សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ២៦នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ម្សិលមិញ
អត្ថបទដោយ៖
ងីម ឆៃហួត
ភ្នំពេញ ៖ សូមនិយាយថា ទេចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.! ជនសង្ស័យ ចំនួន ២៦ នាក់ ( ស្រី ១ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៣ ករណី ទូ ទាំង ប្រទេស នៅ ថ្ងៃ ទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ ។
ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ២៦ នាក់ រួម មាន ៖ ជួញដូរ ៨ ករណី ឃាត់ ២០ នាក់ ( ស្រី ១ នាក់ ) + រក្សា ទុក ៣ ករណី ឃាត់ ៤ នាក់ + ប្រើប្រាស់ ២ ករណី ឃាត់ ២ នាក់ ។ វត្ថុ តាង ដែល ចាប់ យក សរុប ក្នុង ថ្ងៃ ទី ១៤ ខែវិច្ឆិកា រួម មាន មេ តំ ហ្វេ តា មីន (Ice) ស្មើ ៨២,៧១ ក្រាម និង ៤ កញ្ចប់ តូច ៕ ដោយ៖ ឆៃហួត និងប៊ុនធី






ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។