ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រៀបចំពិធីប្រគល់-ទទួលសម្ភារបម្រើដល់ការងារបង្ការ-ពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលទីក្រុងហូជីមិញ
អត្ថបទដោយ៖
ស៊ូ ប៊ុនធី
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានរៀបចំពិធីប្រគល់-ទទួលសម្ភារបម្រើដល់ការងារបង្ការ-ពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលទីក្រុងហូជីមិញ ក្រោមការដឹកនាំរបស់ឯកឧត្តមឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង និងជាតំណាងឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ម៉ៃ ហ័ង ស្នងការរងនៃស្នងការដ្ឋាននគរបាលទីក្រុងហូជីមិញ។
សូមជម្រាបជូនថា សម្ភារដែលប្រគល់ជូនដោយស្នងការនគរបាលទីក្រុងហូជីមិញ រួមមានឯកសណ្ឋានប្រឆាំងភ្លើងឆេះចំនួន ២០ឈុត, ឯកសណ្ឋានពន្លត់អគ្គិភ័យចំនួន ១០០ឈុត, មេក្រូកាន់ដៃចំនួន ៥០, កាបូបក្រណាត់សង្គ្រោះបឋមចំនួន ៥០, និងពិល IPX៥ចំនួន ៥០, សរុបជាទឹកប្រាក់ចំនួន ៥០០លានដុង ៕ ដោយ ៖ ភារ៉ា និងប៊ុនធី





ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។