ក្រសួងបរិស្ថាន និងដៃគូ រៀបចំកម្មវិធី “បរិស្ថានស្អាតនៅកម្ពុជា៖ យុវជនជាចលករក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក‌‍‍‍”

ខេត្តត្បូងឃ្មុំ៖ នាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត នៃក្រសួងបរិស្ថាន បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានរៀបចំកម្មវិធី “បរិស្ថានស្អាតនៅកម្ពុជា៖ យុវជនជាចលករក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក‌‍‍‍” នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ពិធីនេះត្រូវបានរៀបចំឡើងនា ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកស្រី Ayako Misuno អ្នកគ្រប់គ្រងកម្មវិធី នៃវិទ្យាស្ថាន ERIA និងមន្រ្តីពាក់ព័ន្ធ សិស្សានុសិស្សជាច្រើនរូប។

យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា៖កម្មវិធីនេះ មានគោលបំណង៖ (១) បង្កើនកិច្ចសហប្រតិបត្តិការរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទទួលបានទស្សនទានមេត្រីបរិស្ថាន (២) បង្ហាញពីផលប៉ះពាល់អវិជ្ជមានប្លាស្ទិកចំពោះបរិស្ថាន និងសុខភាពទៅដល់យុវជន ដើម្បីអនាម័យបរិស្ថានសាលារៀន ភូមិឃុំ និងសហគមន៍។

កម្មវិធីនេះដែរ ក៏បានរៀបចំម្តងរួចមកហើយ នៅខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកជំទាវ ងិន លីណា អគ្គនាយិការង អ.គ.យ. ឯកឧត្តមអភិបាលរងខេត្តកំពង់ចាម និងតំណាងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) កាលពីថ្ងៃទី 14 ខែវិច្ឆិកា ឆ្នាំ2022 កន្លងមក ដែលមានអ្នកចូលរួមប្រមាណ 250នាក់ ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner