បិទវគ្គបំប៉នគ្រូបង្គោលការងារអប់រំចិត្តសាស្ត្រ ឆ្នាំ២០១៩ របស់ការិយាល័យទី៥ កងទ័ពជើងគោក

បន្ទាប់ពីបានសិក្សារៀនសូត្រអស់ពេល១ខែកម្លងមក នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញនេះការិយាល័យទី៥ កងទ័ពជើងគោក បានធ្វើពិធីបិទវគ្គបំប៉នគ្រូបង្គោលអប់រំចិត្ត ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា នាយសេនាធិការរង និងជានាយការិយាល័យទី៥ កងទ័ពជើងគោក។ ពិធីបិទវគ្គនេះបានប្រព្រឹត្តទៅនៅបញ្ជាការដ្ខានកងទ័ពជើងគោក (កន្ទោក) ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

របាយការណ៍បិទវគ្គ្គដែលអានដោយឯកឧត្តម ឧត្តមសេនីយ៍ត្រី សួស នាង នាយរងការិយាល័យទី៥ បានឲ្យថា វគ្គហ្វឹកហ្វឺននេះមានរយៈពេល៣១ថ្ងៃ ដោយចាប៉គិតពីថ្ងៃទី២៨ ខែឧសភា រហូតដល់ថ្ងៃទី១១ខែកក្កដា ឆ្នាំ២០១៩។ សិក្សាលើខ្លឹមសារមេរៀនរួមមាន-ព្រឹត្តិការណ៍ជាតិ អន្តរជាតិ-ច្បាប់លក្ខន្តិកៈកងយោធពលខេមរភូមិន្ទ ប្រវត្តិសង្ខេបកងយោធពលខេមរភូមិន្ទ សមិទ្ធផលធំៗជាប្រវត្តិសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ឯកសារជំនួយស្មារតី ស្តីពីបដិវត្តន៍ពណ៍ និងអនុសាសន៍៦ចំណុចរបស់សម្តេចតេជោ  សង្គា្រមចិត្តសាស្ត្រ  ការកសាងជីវភាពចិត្តសាស្ត្រប្រវត្តិទាក់ទងប្រាសាទព្រះវិហារកម្ពុជា-ថៃ ការកសាងជីវភាពរបស់កងយោធពលខេមរភូមិន្ទ ប្រវត្តិសាស្ត្រទាក់ទងនឹងប្រទេសកម្ពុជា និងកិច្ចពិភាក្សារួមមានសិក្ខាកាមចូលរួមរៀនសូត្រចំនួន១១០នាក់ ក្នុងនោះគ្រូយោធាចារ្យចំនួន១០នាក់ និងកម្មសិក្សាការីចំនួន១០០នាក់ មកពីកងឯកភាពស្ថាប័នទាំង២០ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក។
ការផ្តល់វិញ្ញាប័នបត្របញ្ជាក់ការសិក្សា ប័ណ្ណសរសើរ លិខិតសរសើរ គឺផ្តល់ដោយឈរលើគោលការសុក្រឹត្យ និងផ្អែកលើលក្ខខណ្ឌមាន សិក្ខាកាមគោរពវិន័យ និងគោរពបទបញ្ជាផ្ទៃក្នុងសាលា គោរពពេលវេលារៀនសូត្រ និងមានវត្តមានពេលប្រលងបញ្ចប់វគ្គ។ តាមការវាយតម្លៃរបស់គណៈគ្រប់គ្រងវគ្គ គ្រូយោធាចារ្យ សិក្ខាកាមបញ្ចប់វគ្គសិក្សាទទួលបាននិទ្ទេសល្អ៣១នាក់ និទ្ទេសល្អបង្គួរ២៩នាក់ និទ្ទេសល្អមធ្យម២២នាក់ និងអវត្តមានចំនួន១៨នាក់។

ថ្លែងនៅក្នុងពីធីបិទវគ្គ ឯកឧត្តម ម៉ៅ ផល្លា  ក្នុងនាមឯកឧត្តមមេបញ្ជាការកងទ័ពជើងគោកបានគូសបញ្ជាក់អំពីនិយមន័យសារសំខាន់ និងអំពីតួនាទីភារកិច្ចការងារអប់រំចិត្តសាស្ត្រ ដោយបានដើរតួជាគន្លឹះនៃការអប់រំស្មារតី បណ្តុះឆន្ទៈស្នេហាជាតិ និងជំរុញស្មារតីឲ្យអនុវត្តន៍ភារកិច្ចឈានទៅសម្រេចការងារគ្រប់យ៉ាង។ ឯកឧត្តម ម៉ៅ ផល្លា បានបន្ថែមទៀតថា ការគ្រប់គ្រងកម្លាំងបានហ្មត់ចត់សំខាន់ណាស់ តែត្រូវការជាចាំបាច់ការគ្រប់គ្រងស្មារតី សតិអារម្មណ៍ ក៏ជាកក្តាចាំបាច់រួមចំណែកបង្កើតឆន្ទៈមោះមុត ទទួលខុសត្រូវ បំពេញភារកិច្ចដោយប្រសិទ្ធភាព ទាំងបរិមាណ និងគុណភាព។ ឯកឧត្តម ម៉ៅ ផល្លា បានបន្តថា ថ្វីបើវគ្គបំប៉ននេះមានរយៈពេលខ្លីក៏ពិតមែន តែជាមោទកភាពដែលយើងទទួលនូវចំណេះដឹងបន្ថែមទៀត ទាំងចំណេះដឹងទូទៅ ក៏ដូចជាច្បាប់ទូទៅរបស់កងយោពលខេមរភូមិន្ទ ស្របតាមផែនការដែលបានដាក់ចេញ និងមានសង្ឃឹមយ៉ាងមុតមាំលើការខិតខំស្វែងយល់រៀនសូត្រស្វែងយល់របស់សិក្ខាកាមទាំងអស់ ដែលជាអនាគតជាគ្រូបង្គោលតាមបណ្តាអង្គភាព។ បន្ទាប់ពីបានគូសបញ្ជាក់ពីសភាពការណ៍ថ្មីៗ នៅលើពិភពលោក និងសភាពការមួយចំនួន នៅក្នុងប្រទេសកម្ពុជារួចមក ឯកឧត្តម ម៉ៅ ផល្លា បានផ្តាំផ្ញើដល់សិក្ខាកាម ត្រូវខិតខំរៀនសូត្រក្រេបជញ្ជក់ចំណេះដឹងពេលវិលត្រឡប់ទៅអង្គភាពវិញធ្វើការផ្សព្វផ្សាយដល់បណ្តាអង្គភាពអនុវត្តន៍បានល្អតាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលសម្រេចភារកិច្ចប្រកបដោយជោគជ័យ ចំទិសដៅនឹងបទបញ្ជាដែលថ្នាក់លើដាក់ចុះ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner