បុរសម្នាក់ជិះម៉ូតូលឿនជ្រុលបុករថយន្តពីក្រោយ បាក់ជើងម្ខាង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់ បានរងរបួសបាក់ជើងឆ្វេងម្ខាង ពេលដែលជិះម៉ូតូក្នុងល្បឿនល្បឿន ជ្រុលទៅបុករថយន្ត (មិនចាំម៉ាក) ពីក្រោយពេញទំហឹង កាលពីម៉ោង១០និង៤០នាទីយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ស្ថិតនៅខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1I-4173 ធ្វើដំណំរទិសដៅពីកើតទៅលិច។ មកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកថយន្តមួយគ្រឿងមិនចាំម៉ាក ពីក្រោយពេញទំហឹងបណ្តោយដួលបោកនឹងថ្នល់បាក់ជើងឆ្វេងម្ខាង។ ម្ចាស់រថយន្តបានឈប់ចរួចចុះមកមើល និងសួរនាំ ក្រោយមកមិនចង់មានរឿងវែងឆ្ងាយ បានបើករថយន្តបន្តដំណើទៅមុខបាត់តែម្តង។

ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះមន្ទីពេទ្យរស្មីដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់និងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលដ្ឋបាលកាកាប២ ទុកប្រគល់ជូនម្ចាស់វិញ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner