លោក ដូណាល់ ត្រាំ បានចុះឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤ ជាផ្លូវការហើយ

វ៉ាស៊ីងតោន៖ លោក ដូណាល់ ត្រាំ បានចុះឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤ ជាផ្លូវការហើយ ជាមួយគណៈកម្មការរៀបចំ ការបោះឆ្នោតសហព័ន្ធ កាលពីយប់ថ្ងៃអង្គារទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

តាមរយៈការចុះឈ្មោះខាងលើ អតីតប្រធានាធិបតីអាមេរិករូបនេះនឹងក្លាយជាអ្នកសាធារណរដ្ឋដំបូងគេ ដែលបានចុះឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតប្រធានាធិបតី អាមេរិកនៅឆ្នាំ២០២៤។ លោកក៏នឹងក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេម្នាក់ដែលចាញ់ឆ្នោតម្ដងហើយ ហើយចូលរួមប្រកួតប្រជែងសាជាថ្មី ក្នុងរយៈពេល ជាង១០ឆ្នាំចុងក្រោយនេះ ផងដែរ។

គួររម្លឹកថា លោក ដូណាល់ ត្រាំ បានបង្ហើបពីចេតនាឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក តំណាងឱ្យបក្សសាធារណរដ្ឋជាច្រើនលើកមកហើយ ប៉ុន្តែការប្រកាស នៅពេលនេះធ្វើឡើងនៅចំពេលដែលគណបក្សសាធារណរដ្ឋ ទទួលបានលទ្ធផលមិនគាប់ប្រសើរដូចការរំពឹងឡើយ នៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ៕ ប្រភពពីរយធឺ, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner