សម្ដេចតេជោ ហ៊ុន សែន៖ ពូជខូច វានៅតែខូច, បើមិនបានលួចវាយគេ តើរន្ទះបាញ់ឬអី?
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើង ថា ពូជខូច វានៅតែខូច, បើមិនបានលួចវាយគេ តើរន្ទះបាញ់ឬអី? ។នេះជាការបញ្ជាក់របស់ សម្ដេចតេ ជោនាយករដ្ឋមន្ត្រី នៅលើបណ្ដាញ សង្គមហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរដូច្នេះថា៖ តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់? ពូជខូចវាខូច និងវានៅតែខូច។បុរសម្នាក់នេះឈ្លោះមិនរើសមុខ ទាំងព្រះមហាក្សត្ររហូតជាមួយយុវជន ជំនាន់ ក្រោយ។ តើមានហត់ដែរទេ? ហើយបើមិនបាន លួចវាយគេតើរន្ទះបាញ់ឬអី? ។
សម្ដេច បានលើកយកខ្លឹមសារឯកឧត្តម ហ៊ុន ម៉ាណែត ផូសក្នុង Facebook ដូច្នេះ ថា៖ អស់ពីប្រឌិតរឿងមួយ ចូលដល់រឿងមួយទៀត មិនចេះចប់។ សួរថា អត់ចេះហត់ទេអីលោក សម រង្សីអ្នកនយោបាយចាស់វស្សាអើយ? 😅
លើកមុនលោក សម រង្សី វាយប្រហារថា សញ្ញាបត្រ ខ្ញុំ ពីសាលាបណ្ឌិតសភាយោធាសហរដ្ឋ អាមេរិក West Point ជាសញ្ញាបត្រកម្រឹតពីរ ក្នុងគោលបំណងវាយប្រហារលើសមត្ថភាពរបស់ខ្ញុំ។ ដល់ពេលខ្ញុំបបួលភ្នាល់ដាក់ជីវិតនយោបាយ គាត់បែរជាមិនហ៊ានអើតក្បាលមកតទល់ទេ ព្រោះដឹងថាគាត់នឹងចាញ់។
ជាទូទៅមនុស្សខូចហ៊ានត្រឹមតែលួចវាយគេពីក្រោយខ្នងទេ ដល់គេបបួលប្រកួតគ្នាទល់មុខ មិន ដែលហ៊ានទេ។
ក្រោយពីបិទមាត់មិនហ៊ានភ្នាល់មួយរយៈករណីរឿងសញ្ញាបត្រកម្រឹតពីរនោះមក ស្រាប់តែកាលពី ម្សិលមិញ (ថ្ងៃ១៥ វិច្ឆិកា ២០២២) គាត់ចេញ មកប្រឌិតរឿងទៀតមកចោទខ្ញុំថា÷ “កាលពីឆ្នាំ ២០១៦ លោក ហ៊ុន ម៉ាណែត បានបន្លំយកលុយ ៥ លានដុល្លារសហរដ្ឋអាមេរិក ចូលមកប្រទេស បារាំង ដើម្បីទិញទឹកចិត្តជនជាតិខ្មែរ ដែលរស់ នៅប្រទេសបារាំង និងទ្វីបអឺរ៉ុប ឲ្យចុះចូល គណបក្ស ប្រជាជនកម្ពុជា។ តែនគរបាលបារាំង បានចាប់ ហើយស្កាត់ទុកលុយ ៥ លានដុល្លារនោះ ដល់សព្វថ្ងៃ ពីព្រោះវាជាការប៉ុនប៉ងខុសច្បាប់ ពីសំណាក់លោក ហ៊ុន ម៉ាណែត ដែលចង់នាំលុយ ដ៏ សន្ធឹកសន្ធាប់នេះ ចូលមកស្រុកគេ ដោយ លួចលាក់ ក្នុងវ៉ាលីសការទូត (valises diplomatiques)…។”
សុំសួរសារជាថ្មីថា អ្នកនយោបាយចាស់វស្សាដែល លប តែ វាយប្រហារគេពីក្រោយខ្នង ហ៊ានភ្នាល់ទេ លើកនេះ។
យើងភ្នាល់ដាក់ជីវិតនយោបាយដដែល៖ បើរឿង នេះជារឿងពិត ខ្ញុំនឹងដកខ្លួនពីឆាកនយោបាយ មួយ ជីវិត។ ប៉ុន្តែបើរឿងនេះមិនមែនជាការពិត សូមលោក សម រង្សី ឈប់ធ្វើសកម្មភាព នយោបាយ មួយជីវិតដែរទៅ។
តើហ៊ានទេលោក អ្នកនយោបាយចាស់វស្សា ដែលហ៊ានវាយក្មេងតែពីក្រោយខ្នង?
លោក សម រង្សី បានចំណាយពេលរាប់ទសវត្សរ៍ ដើម្បីព្យាយាមបំផ្លាញជីវិតនយោបាយរបស់ឪពុកខ្ញុំ តែបានត្រឹមបរាជ័យ។ ឥឡូវលោក សម រង្សី និងដៃជើងរបស់គាត់ក៏ព្យាយាមឥតឈប់ឈរ រិះរកគ្រប់មធ្យោបាយដើម្បីសម្លាប់ជីវិតនយោបាយរបស់ខ្ញុំ។
ឥឡូវខ្ញុំផ្តល់ឱកាសមាសឱ្យលោក សម រង្សី ហើយ មិនគួរលោកបោះបង់ឱកាសនេះទេ។
បើសិនជាលោកមានភស្តុតាងច្បាស់លាស់ថារឿងនេះជារឿងពិត លោកគួរតែហ៊ានភ្នាល់ជាមួយខ្ញុំ ដើម្បីបញ្ចប់ជីវិតនយោបាយរបស់ខ្ញុំតែម្តងទៅ😉 ហើយលោកក៏អាចរក្សាភាពថ្លៃថ្នូរផ្ទាល់ខ្លួនរបស់លោកផង កុំអោយមហាជនរិះគន់ថា សម រង្សី ជាអ្នកនយោបាយចាស់វស្សាម្នាក់ដែរប៉ុន្តែអន់ចរឹតបំផុត ព្រោះចេះតែលួចវាយគេពីក្រោយខ្នង តែប៉ុណ្ណោះ។ ជាពិសេសហេតុតែចង់បំផ្លាញជីវិត នយោបាយរបស់ក្មេងម្នាក់(អាយុប្រហាក់ប្រហែលនឹងកូនគាត់) សូម្បីតែរឿងភូតកុហកក៏ សម រង្សី ហ៊ានប្រឌិតឡើងដើម្បីវាយប្រហារក្មេងនោះដោយឥតអៀនខ្មាស់ដែរ ។
សូមបញ្ជាក់ជូនមហាជនថា÷ ករណីនេះមិនពិបាក បញ្ជាក់ទេ ព្រោះបើថានគរបាលបារាំងពិតជាបាន ចាប់ឃាត់លុយនោះមែន ប្រាកដជាមានកំណត់ ហេតុ ច្បាស់លាស់ហើយ។ ហើយបើលុយនោះ នៅរក្សាជាមួយប៉ូលីសបារាំង ជាវត្ថុតាងដល់ បច្ចុប្បន្ន នោះ គឺប្រាកដជានគរបាលបារាំងមិន លួចបិទករណីនេះ ឬយកលុយទៅណាទេ។
តោះលោក សម រង្សី យើងភ្នាល់គ្នាតែម្តង ដើម្បីឆាប់ចប់និងឆាប់ដឹងសខ្មៅ កុំអោយ មហាជនធុញថា លោកជាមនុស្សចាស់រកតែរឿង ចោទក្មេងម្តងហើយម្តងទៀតមិនចេះហត់៕
ដោយ៖ វណ្ណលុក
