នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីបំពេញបេសកកម្ម នៅក្រៅប្រទេស

អ៊ីស្លាម៉ាបាដ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រទេស ប៉ាគីស្ថាន បាននិយាយថា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shahbaz Sharif បានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 នៅថ្ងៃអង្គារទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយប៉ាគីស្ថាន លោកស្រី Marriyum Aurangzeb បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រី ដែលត្រឡប់មកពីស្នាក់នៅប្រទេស អង់គ្លេស រយៈពេលប្រាំថ្ងៃ បានធ្វើតេស្តវិជ្ជមាន។

រដ្ឋមន្ត្រីបានបន្ថែមថា លោកនាយករដ្ឋមន្ត្រីមិនបានសុខស្រួលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយបានធ្វើតេស្ដរកជំងឺកូវីដ-១៩ តាមការណែនាំពីក្រុមគ្រូពេទ្យរបស់លោក៕ ប្រភពពី ស៊ីនហួរ, ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner