ប្រជាជនសង្ហិបុរី ២,៥លាននាក់នឹងទទួលបានប្រាក់ជាង ៥០០ដុល្លារក្នុងខែធ្នូខាងមុខ ដើម្បីជួយដល់ការចំណាយកើនឡើង
សាំងហ្គាពួរ៖ ប្រជាជនសិង្ហបុរីដែលមានសិទ្ធិគ្រប់គ្រាន់ នឹងទទួលបានប្រាក់រហូតដល់ ៧០០ដុល្លារសិង្ហបុរី ឬប្រមាណ ៥១០ដុល្លារអាមេរិក ក្នុងការទូទាត់ជាសាច់ប្រាក់នៅខែក្រោយ។ នេះបើតាមការប្រកាសរបស់ ក្រសួងហិរញ្ញវត្ថុសង្ហិបុរី (MOF) នៅថ្ងៃអង្គារ៍ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។
វិធានការណ៍ខាងលើនេះ គឺជាផ្នែកមួយនៃផែនការដើម្បីជួយប្រជាជនសង្ហិបុរីទប់ទល់នឹងការកើនឡើងថ្លៃពន្ធលើទំនិញ និងសេវាកម្ម (GST) ក៏ដូចជាការកើនឡើងការចំណាយសម្រាប់ជីវភាពរស់នៅ។ ថវិកានេះនឹងត្រូវបានផ្តល់ទៅដល់ប្រជាជនសិង្ហបុរី ដែលមានអាយុចាប់ពី ២១ឆ្នាំឡើងទៅ ជាមួយនឹងប្រាក់ចំណូលដែលអាចវាយតម្លៃបានមិនលើសពី ១០ម៉ឺនដុល្លារសិង្ហបុរី ឬប្រមាណ៧៣,០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ហើយការទូទាត់ដែលមានតម្លៃចាប់ពី ៣០០ ទៅដល់ ៥០០ដុល្លារសិង្ហបុរី នឹងអាស្រ័យលើប្រាក់ចំណូលដែលអាចវាយតម្លៃបានរបស់អ្នកទទួលផល។ ប្រជាជនសិង្ហបុរីពេញវ័យប្រហែល ២.៩លាននាក់ នឹងទទួលបានសាច់ប្រាក់រហូតដល់ ២០០ដុល្លារសិង្ហបុរី ឬស្មើនឹង១៤៥ដុល្លារអាមេរិក ក្រោមកញ្ចប់ធានារ៉ាប់រង ហើយមានប្រហែល ២.៥លាននាក់មានសិទ្ធិទទួលបានការទូទាត់សាច់ប្រាក់ពិសេស រហូតដល់ ៥០០ដុល្លារសិង្ហបុរី ស្មើនឹង ៣៦៥ដុល្លារអាមេរិកផងដែរ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសង្ហិបុរី លោក ឡរិន វ៉ុង បាននិយាយនៅក្នុងច្បាប់ថវិកាឆ្នាំនេះថា រដ្ឋាភិបាលនឹងបន្ថែមទឹកប្រាក់ចំនួន ៦៤០លានដុល្លារសិង្ហបុរី ឬប្រមាណ៤៦៧លានដុល្លារអាមេរិក ទៅក្នុងកញ្ចប់ធានាចំនួន ៦ពាន់លានដុល្លារសិង្ហបុរី ឬប្រមាណ៤.៣៨ពាន់លានដុល្លារអាមេរិក ដែលបានប្រកាសនៅឆ្នាំ២០២០ ដើម្បីទប់ស្កាត់ផលប៉ះពាល់នៃការកើនឡើងពន្ធលើទំនិញ និងសេវាកម្ម (GST) ដែលចូលជាធរមានចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣៕
ប្រភព៖ CNA ដោយ៖ ទីណា និងបុត្រា
