ប្រធានាធិបតីវៀតណាមចាកចេញទៅប្រទេសថៃ ដើម្បីបំពេញទស្សនកិច្ចទ្វេភាគី និងចូលរួមកិច្ច ប្រជុំកំពូល APEC

ហាណូយ៖ ប្រធានាធិបតីវៀតណាមលោក ង្វៀន សួន ហ្វុក(Nguyen Xuan Phuc) បាន ចាកចេញ ពីប្រទេសវៀតណាម កាលពីព្រឹកថ្ងៃ ពុធទី១៦ ខែវិច្ឆិកានេះ ទៅកាន់ប្រទេសថៃដើម្បី បំពេញ ទស្សនកិច្ចជាផ្លូវការផង និង ដើម្បីចូល រួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២២ផង។

លោក Phuc ដែលអមដំណើរដោយភរិយា កំពុងបំពេញទស្សនកិច្ច តាមការអញ្ជើញរបស់ នាយករដ្ឋមន្ត្រីថៃ Prayut Chan-ocha ហើយវាគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសថៃ ក្នុងនាមជាប្រធានា ធិបតី។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Ha Kim Ngoc បាននិយាយថា ដំណើរ ទស្សនកិច្ច នេះ គឺជាឱកាសសម្រាប់ប្រទេស ទាំងពីរផ្លាស់ប្តូរទស្សនៈដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការលើ វិស័យថ្មីៗដូចជា សេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរឌីជីថល និងសេដ្ឋកិច្ចបៃតង។

យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ប្រទេសថៃគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម នៅអាស៊ីអាគ្នេយ៍ និងជាអ្នកវិនិយោគធំទីប្រាំបួន នៅវៀតណាម។

ក្នុងឆមាសទីមួយ ឆ្នាំនេះ វៀតណាមបានទទួលភ្ញៀវទេសចរថៃ ចំនួន៤០.០០០ នាក់ ខណៈភ្ញៀវទេសចរវៀតណាមទៅថៃវិញ មានប្រមាណ ១៣០.០០០ នាក់៕
ប្រភពពី VNexpress, ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner