ក្រសួងអប់រំ៖ លទ្ធផលបាក់ឌុបក្នុងឆ្នាំ២០១៩នេះបេក្ខជនប្រលងជាប់ច្រើនជាងឆ្នាំមុន

អត្ថបទដោយ៖
Kien Sereyvuth

លទ្ធផលប្រឡងបាក់ឌុបទូទាំងប្រទេស បានចេញជាផ្លូវការហើយ ក្នុងនោះសិស្សប្រឡប់ ជាប់និទ្ទេសអេ និងនិ ទ្ទេសប៊ី មានចំនួនច្រើនជាងឆ្នាំ២០១៨។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំថ្ងៃទី៩កញ្ញានេះ បេក្ខជនប្រលងមធ្យមសិក្សាទុតិយភូមិ បាក់ឌុប នៅឆ្នាំ២០១៩នេះ ជាប់សរុប ៧ម៉ឺន៩ពាន់៥២នាក់ ស្មើនឹង ៦៨.៦២% ។ ក្រសួងអប់រំបានបង្ហាញថា ចំនួននេះច្រើនជាងឆ្នាំ២០១៨ ដែលមានតែ៦៧.០៧%។ និស្សិតម្នាក់ ដែលប្រឡងជាប់និទ្ទេសអេ បានសម្តែងក្តីរំភើបរីករាយក្នុងពេលឃើញលទ្ធផលថ្ងៃនេះ
ក្រសួងបានឲ្យដឹងដែរថា បេក្ខជន និទ្ទេស Aក្នុង២០១៩នេះមាន ៤៤៣នាក់ច្រើនជាងឆ្នាំមុន៣៥នាក់… បេក្ខជន និទ្ទេស B ២ពាន់៤៣០នាក់ច្រើនជាងឆ្នាំមុន២០៨នាក់… ចំណែកបេក្ខជន និទ្ទេស C ៥ពាន់៨៤៧នាក់តិចជាង ឆ្នាំមុនចំនួន១៩៤នាក់… បេក្ខជន និទ្ទេស D ១ម៉ឺ៤ពាន់១០០នាក់ តិចជាងឆ្នាំមុន១ពាន់៨០នាក់… និងបេក្ខជននិ ទ្ទេស E ៥ម៉ឺន៦ពាន់២៣២នាក់ច្រើនជាងឆ្នាំមុន៤ពាន់៤៩នាក់។
ក្រសួងអប់រំ បានឲ្យដឹងថា ក្នុងចំណោមបេក្ខជនទទួលបាននិទ្ទេស A  ៤៤៣នាក់ រួមមាន១៤១នាក់មកពីរាជធានី ភ្នំពេញ…ខេត្តសៀមរាប៣៨នាក់…ខេត្តបាត់ដំបង៣២នាក់…ខេត្តតាកែវ២៩នាក់…ខេត្តកំពង់ចាម២៧នាក់…ខេត្តព្រៃវែង២៧នាក់…ខេត្តបន្ទាយមានជ័យ២៥នាក់…ខេត្តកណ្តាល២៣នាក់…ខេត្តកំពត២៣នាក់…ខេត្តត្បូងឃ្មុំ១៥នាក់…ខេត្តកំពង់ធំ១៤នាក់…ខេត្តព្រះសីហនុ១៣នាក់…ខេត្តស្វាយរៀង៨នាក់…ខេត្តពោធិ៍សាត់៧នាក់…ខេត្តកំ ពង់ឆ្នាំង៦នាក់…ខេត្តកំពង់ស្ពឺ៦នាក់…ខេត្តក្រចេះ៤នាក់…ខេត្តរតនគិរី២នាក់…ខេត្តកោះកុងម្នាក់…ខេត្តមណ្ឌល គីរីម្នាក់ និងឧត្តរមានជ័យម្នាក់។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner