ក្រសួងធនធានទឹកព្យាករណ៍ការធ្លាក់ភ្លៀងដោយសារឥទ្ធិពលសម្ពាធទាប

អត្ថបទដោយ៖
Kien Sereyvuth

ក្រសួងធនធានទឹកនិងឧតុនិយម បានព្យាករណ៍ថាកម្ពុជានឹងរងនូវឥទ្ធិពលជ្រលងសម្ពាធទាបនិងប្រព័ន្ធសម្ពាធ ទាប ITCZ ក្នុងរយៈពេលេពេញមួយសប្ដាហ៍នេះ ដែលនឹងធ្វើអោយភ្លៀងធ្លាក់ជាបន្តតាមកន្លែងខ្លះតិច និងកន្លែង ខ្លះទៀតច្រើន។ តាមការព្យាករណ៍ ឥទ្ធិពលនៃជ្រលងសម្ពាធទាបនិងប្រព័ន្ធសម្ពាធទាបនេះ នឹងបង្កការធ្លាក់ ភ្លៀងតិចនិងច្រើនតាមបណ្តាខេត្តនិងរាជធានី រវាងពីថ្ងៃទី៩រហូតដល់ថ្ងៃទី១៥ខែកញ្ញា។ យោងតាមការព្យាករណ៍ រវាងពីពីថ្ងៃទី៩ដល់១១ខែកញ្ញា តាមបណ្តាខេត្តនិងរាជធានី នឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ  ក្នុងនោះអាច មានផ្នែកខ្លះនៃបណ្តាខេត្តជាប់ប្រទេសវៀតណាមដែលអាចមានភ្លៀងធ្លាក់ច្រើន។ ការព្យាករណ៍បានបន្តថារវាង ថ្ងៃទី១២រហូតដល់ថ្ងៃទី១៥ខែកញ្ញា បណ្តាខេត្ត និងរាជធានីស្ទើរទូទាំងប្រទេស នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីបង្គួរទៅច្រើន។ ក្រសួងធនធានទឹក នៅជាមួយនឹងការព្យាករណ៍ បានអំពាវនាវប្រជាពលរដ្ឋបង្កើន ការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner