ចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោ ជូនបងប្អូនប្រជាពលរដ្ឋភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ

បន្ទាយមានជ័យ ៖ ចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោ ជូនបងប្អូនប្រជាពលរដ្ឋភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ គឺជាការប្រគល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋ ។ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោបានមានប្រសាសន៍ដូចច្នេះ
ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ នាថ្ងៃទី ១៧ វិច្ឆិកា ២០២២។

ដោយមានការចូលរួមពីលោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចលេខ៥១ លោក យ៉ាង គឹមហ៊ុយ អនុប្រធានក្រុមការងារអភិវឌ្ឍន៍តំបន់បឹងជង្រុកតេជោឈ្នះឈ្នះ ព្រមទាំងលោក លោកស្រីមេបញ្ជាការ មេបញ្ជាការងគ្រប់កងឯកភាព មន្ទីរ អង្គភាព ពិធីនេះរៀបចំដោយមន្ទីរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ។

បញ្ជាក់ថា សម្រាប់ការប្រគល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋនៅថ្ងៃដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅទឹកដីបឹងជង្រុកតេជោឈ្នះ ឈ្នះ ក្នុងស្រុកម៉ាឡៃ នាថ្ងៃ០២ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ ៕ ដោយ៖ឃិន គន្ធា

ads banner