សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ អភិបាលខេត្តកំពត ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ក្នុងនាម ជាសមាជិកម្នាក់ក្នុងគ្រប់គ្រួសារទាំងអស់
ខេត្តកំពត៖ ចាប់តាំងតែពី ឯកឧត្តម ម៉ៅ ធនិន បានមកកាន់មុខតំណែង ជាអភិបាលខេត្តកំពត មក ឯកឧត្តម តែងតែ ចុះសាកសួរសុខទុក្ខ បងប្អូន ប្រជាពលរដ្ឋ និងក្រុមអាជីវករលក់ដូរ អ្នករត់តាក់សុី រត់ម៉ូតូឌុបម៉ូតូ កង់បី នៅតាមបណ្តាក្រុងស្រុក ទាំង ៩ ទូទាំងខេត្ត ដើម្បីស្វេងយល់អំពីទុក្ខលំបាក និង បញ្ហាប្រឈមផ្សេងៗ ដែលជាតម្រូវការចាំបាច់ របស់ បងប្អូន ហើយក្នុងពេលដែល ឯក ឧត្តម ចុះជួបសំណេះសំណាល ឬ ដោះស្រាយបញ្ហាទំនាស់ វិវាទ ផ្សេងៗ ឯកឧត្តម តែងតែដាក់ខ្លួន ឯកឧត្តម បញ្ចូលជាសមាជិក ម្នាក់ ក្នុងគ្រួសារបងប្អូនប្រជាពលរដ្ឋ ដោយ ថ្លែងថា សុំឱ្យ បងប្អូន ទទួលនិងចាត់ទុក្ខ ឯក ឧត្តម ជាសមាជិកគ្រួសារម្នាក់របស់បងប្អូន ក្នុងនោះត្រូវចាត់ទុក្ខ ឯក ឧត្តម ជាបង ជាកូន ឬជាប្អូនម្នាក់ ដែលមាននាមជាចៅហ្វាយខេត្ត នៅក្នុងគ្រួសារបងប្អូន ពុកម៉ែ ហើយបើបងប្អូន ពុកម៉ែ មានបញ្ហាអ្វីគឺអាចសួរមកឯកឧត្តមបាន ក្នុងនោះឯក ឧត្តមក៍បានផ្តល់លេខទូរស័ព្វ ជូនបងប្អូនប្រជាពលរដ្ឋ ចំនួនពីខ្សែផងដែរ ដើម្បីទាក់ទងទៅ ឯកឧត្តម ក្នុងពេលមានបញ្ហាកើតឡើង អ្វីដែលជាគន្លឹះ នោះគឺការដោះស្រាយ បញ្ហាទំនាស់វិវាទនានា តាមក្រៅប្រព័ន្ធ តុលាការ ឃើញថា មានភាពល្អរប្រសើរនិង ជោគជ័យ ដោយទទួលបានការគាំទ្រ និងការឲ្យតម្លៃខ្ពស់ អំពីសំណាក់មហាជន និងបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ទូទាំងខេត្ត និងបណ្តាខេត្តផ្សេងៗផងដែរ ។
នៅរសៀលថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ក្រោយពីភ្លៀង បានធ្លាក់មួយមេ យ៉ាងធំ លាយឡំដោយខ្យល់ផងនោះក្រុមអាជីវករ នៅផ្សារសាមគ្គី ដែលជាផ្សារធំជាងគេ ក្នុងទីរួមខេត្តនោះ ក៍បានខលទៅ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត ពីបញ្ហាប្រឈម ដែលបានកើតឡើង ឯកឧត្តមក៍បានដឹកនាំជំនាញ និងអាជ្ញាធរក្រុង ចុះមកពិនិត្យភ្លាមៗ ដោយមិនបង្អង់យូឡើយ ហើយបាន ឱ្យអាជ្ញាធរ ក្រុង សិក្សាឡេីង វិញ នូវ ប្រព័ន្ធលូរំដោះទឹកភ្លៀង ក្នុង ផ្សារ សាមគ្គី ទី រួម ខេត្ត កំពត នេះថាតើ ត្រូវ ស្ដារ ឬ បន្ថែម ប្រព័ន្ធ លូ បង្ហូរទឹកទៀត ដេីម្បី ធ្វើយ៉ាងណាកុំឱ្យស្ទះទឹកភ្លៀង ពេលមានភ្លៀងខ្លាំងម្ដងៗ ធ្វើឱ្យពិបាកដល់ការលក់ដូររបស់បងប្អូនអាជីវករ ៕ Sila Sarin

