កម្លាំងសមត្ថកិច្ចចម្រុះ បន្តសកម្មភាពយ៉ាងមមាញឹកចុះល្បាតបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុង ក្នុងកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ ថ្ងៃទី១៧ខែ វិចិ្ឆកា ឆ្នាំ២០២២ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង រួមជា មួយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគីរី សហការជាមួយ គណៈបញ្ជាការឯកភាពស្រុកជលគីរី នឹង សហគមន៍នេសាទ បានចុះល្បាត និងបង្រ្កាបបទល្មើសជលផល នៅចំណុចអន្លង់អក និងក្រោយភូមិនគរជ្រុំ និងចំណុចឃុំពោធិ៍ ក្នុងភូមិសាស្រ្តស្រុកជលគីរី ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់ កម្លាំងសរុបចំនួន ១៨នាក់ មធ្យោបាយកាណូតស្មាចចំនួន ០៤គ្រឿង។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចចម្រុះយើងបំផ្លាញចោលវត្ថុតាងរួមមាន៖
របាំង ស្បៃមុង ១ករណីស្មើនិង ២១កន្លែង មានប្រវែង ១២០០ម៉ែត្រ លូស្បៃមុង ចំនួន ២១មាតនិងបង្គោល សរុបចំនួន ២៥០ដើម និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួន១៥០គីឡូក្រាម ។

នៅក្នុងនោះផងដែរ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អ្នកប្រកបមុខរបរនេសាទទាំងអស់ សូមចូលរួមប្រើឧបករណ៍កុំឲ្យល្មើសច្បាប់ដែលច្បាប់ហាមឃាត់និងត្រូវនាំគ្នាប្រើឧបករណ៍លក្ខណៈគ្រួសារ ដើម្បីចូលរួមទប់ស្កាត់ការបំផ្លាញមច្ឆាជាតិទាំងតូច ទាំងធំ ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner