នាយករដ្ឋមន្រ្តីអូស្រ្តាលី Anthony Albanese អរគុណដល់មិត្តអាស៊ាន ជាពិសេសគឺនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន ដែលបានដឹកនាំអាស៊ាន នាំឱ្យមានការដោះលែងសាស្ត្រាចារ្យអូស្រ្តាលីលោក Turnell
អត្ថបទដោយ៖
AMS OneMinute
លោកសាស្ត្រាចារ្យ Turnell ត្រលប់ទៅដល់អូស្រ្តាលីប្រកបដោយសុវត្ថិភាពហើយ។
លោកសាស្ត្រាចារ្យ Turnell ត្រូវបានរបបយោធាមីយ៉ាន់ម៉ាចាប់ខ្លួនភ្លាមៗ ក្រោយការធ្វើរដ្ឋប្រហារកាលពីខែកុម្ភៈ ២០២១។ លោកគឺជាទីប្រឹក្សារបស់លោកស្រី អង់សាន ស៊ូជី ហើយលោកត្រូវបានគេចោទប្រកាន់ពីបទបំពានច្បាប់កិច្ចការសម្ងាត់របស់ជាតិ ជាមួយនឹងការដាក់ទោសជាអតិបរមាឱ្យជាប់ពន្ធនាគាររយៈពេល ១៤ ឆ្នាំ ប្រសិនបើរកឃើញថាមានកំហុសពិតមែន។
លោក Turnell គឺជាសាស្រ្តាចារ្យសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Macquarie ជាអតីតបុគ្គលិកនៃធនាគារបម្រុងរបស់ប្រទេសអូស្ត្រាលី និងជានាយកផ្នែកស្រាវជ្រាវនៅវិទ្យាស្ថានអភិវឌ្ឍន៍មីយ៉ាន់ម៉ា។



