លោក ហ្សេលេនស្គី៖ អ្នកជំនាញអ៊ុយក្រែននឹងចូលរួមក្នុងការស៊ើបអង្កេតលើការធ្លាក់កាំជ្រួចរបស់ប៉ូឡូញ

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងថ្ងៃព្រហស្បតិ៍ទី១៧ ខែវិច្ឆិកា បានបញ្ជាក់ថា អ្នកជំនាញអ៊ុយក្រែននឹងចូលរួមក្នុងការស៊ើបអង្កេតលើហេតុការណ៍បាញ់មីស៊ីល ដែលបានធ្លាក់នៅភាគអាគ្នេយ៍នៃប្រទេសប៉ូឡូញ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine។

លោក ហ្សេលេនស្គី បាននិយាយថា កាលពីម្សិលមិញ យើងបានទទួលការបញ្ជាក់ថា អ្នកឯកទេសរបស់យើងនឹងចូលរួមក្នុងការស៊ើបអង្កេត រហូតទាល់តែការស៊ើបអង្កេតត្រូវបានបញ្ចប់។

បើតាមលោក ហ្សេលេនស្គី មីស៊ីលប្រហែល ១០០គ្រាប់ត្រូវបានបាញ់ដោយរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដោយផ្អែកលើមូលហេតុនេះ លោកជឿជាក់ថា មីស៊ីលមួយចំនួនអាចនឹងហោះឆ្លងកាត់ព្រំដែនរវាងអ៊ុយក្រែន និងប៉ូឡូញ។ ក្នុងថ្ងៃអង្គារសប្តាហ៍នេះ ពលរដ្ឋប៉ូឡូញពីរនាក់បានស្លាប់ដោយគ្រាប់ផ្លោងធ្លាក់នៅភូមិ Przewodow របស់ប៉ូឡូញ ក្បែរព្រំដែនប៉ូឡូញ-អ៊ុយក្រែន។

អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្តូលធិនប៊ឺគ បាននិយាយថា ការផ្ទុះទំនងជាមិនមែនជាការវាយប្រហារពីរុស្ស៊ីទេ ប៉ុន្តែវាអាចបណ្តាលមកពីមីស៊ីលការពារដែនអាកាសរបស់អ៊ុយក្រែន។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្នុងថ្ងៃពុធសប្តាហ៍នេះ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន (NSDC) លោក Oleksiy Danilov បាននិយាយថា ទីក្រុងកៀវបានស្នើសុំចូលទៅកាន់ទីតាំងនៃការផ្ទុះនៅក្នុងប្រទេសប៉ូឡូញ សម្រាប់តំណាងអ្នកក្រសួងការពារជាតិអ៊ុយក្រែន និងសេវារដ្ឋសម្រាប់គ្រាអាសន្ន៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner