សាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅភ្នំពេញ និងខេត្តព្រះសីហនុ នឹងជួយអភិវឌ្ឍន៍វិស័យទេសចរណ៍

ព្រះសីហនុ៖ អ្នកជំនាញទេសចរណ៍ថា ការសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ជាការអភិវឌ្ឍន៍ និងជំរុញការស្ដារឡើងវិញនូវវិស័យទេសចរណ៍ ខណៈដែលសាលាជាតិវិជ្ជាជីវៈទេសចរណ៍នេះ គ្រោងនឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។ សម្រាប់ខេត្តព្រះសីហនុ គឺកាន់តែត្រូវការបន្ថែមទៀត ពីព្រោះខេត្តនេះជាតំបន់ប៉ូលមួយនៃទេសចរដ៏សំខាន់ និងជាប៉ូលសេដ្ឋកិច្ចសំខាន់មួយផងដែរ។

ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) បានផ្ដល់ហិរញ្ញប្បទានឥតសំណង ១,៥លានអឺរូ ដល់ការពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) និងផ្តល់កម្ចីហិរញ្ញប្បទាន ចំនួន១១លានអឺរ៉ូ (ប្រហែល១២លានដុល្លា) ដល់គម្រោងសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍ (VST)ចំនួនពីរទីតាំង គឺនៅភ្នំពេញ និងខេត្តព្រះសីហនុ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner