ជនពាក់ព័ន្ធចំនួន ៤៦នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសកាលពីថ្ងៃទី២០ ខែវិច្ឆិកា ម្សិលមិញ

ភ្នំពេញ៖សូមនិយាយថាទេចំពោះគ្រឿងញៀនគ្រឿងញៀនបំផ្លាញអនាគតអ្នកនិងក្រុមគ្រួសារអ្នក.!ជនសង្ស័យចំនួន៤៦នាក់(ស្រី២នាក់)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៣ករណីនៅទូទាំងប្រទេសកាលពីថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២២ម្សិលមិញនេះ។

ក្នុងចំណោមជនសង្ស័យទាំងចំនួន៤៦នាក់រួមមាន៖ជួញដូរ៨ករណីឃាត់១៧នាក់ដាំដុះ១ករណីឃាត់០នាក់ប្រើប្រាស់៤ករណីឃាត់២៩នាក់(ស្រី២នាក់)។វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ខែវិច្ឆិការួមមាន៖មេតំហ្វេតាមីន(Ice)ស្មើ៩២,៩៨ក្រាមនិង១៩កញ្ចប់តូចនិងដាំដុះស្មើរ២៣៦១ដើម។

សម្រាប់ជាលទ្ធផលខាងលើ៧អង្គភាពបានចូលរួមបង្ក្រាបនគរបាល៦អង្គភាព៖១មន្ទីរ៖ប្រើប្រាស់១ករណីឃាត់១០នាក់ស្រី២នាក់។២បន្ទាយមានជ័យ៖ជួញដូរ២ករណីឃាត់៤នាក់ប្រើប្រាស់០ករណីឃាត់៧នាក់ចាប់យកIce០,៤៥ក្រាម។៣កំពង់ចាម៖ជួញដូរ៣ករណីឃាត់៨នាក់ប្រើប្រាស់២ករណីឃាត់៩នាក់និងអនុវត្តន៍ដីកា១ករណីចាប់១នាក់ចាប់យកIce៣,៥៩ក្រាមនិង១២កញ្ចប់តូច។

៤កំពង់ស្ពឺ៖ជួញដូរ១ករណីឃាត់១នាក់ចាប់យកIce១១,៨៧ក្រាម។៥ស្វាយរៀង៖ជួញដូរ១ករណីឃាត់១នាក់ចាប់យកIce៧៧,០៧ក្រាម។៦តាកែវ៖ដាំដុះ១ករណីឃាត់០នាក់ចាប់យកកញ្ឆា២៣៦១ដើម។ក្នុងនោះកងរាជអាវុធហត្ថ២អង្គភាព៖១បន្ទាយមានជ័យ៖ប្រើប្រាស់១ករណីឃាត់៣នាក់។២រាជធានីភ្នំពេញ៖ជួញដូរ១ករណីឃាត់៣នាក់ចាប់យកIce៧កញ្ចប់តូច៕ដោយ៖ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner