GDP របស់ថៃ កើនឡើងក្នុងល្បឿនលឿនបំផុត ក្នុងរយៈពេលជាងមួយឆ្នាំ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២២

បាងកក៖ ទិន្នន័យផ្លូវការបានបង្ហាញ នាថ្ងៃច័ន្ទនេះថា សេដ្ឋកិច្ចរបស់ប្រទេសថៃបានកើនឡើងក្នុងល្បឿនដ៏លឿនបំផុត ក្នុងរយៈពេលជាងមួយឆ្នាំ ដែលត្រូវបានជំរុញដោយការរស់ឡើងវិញនៃវិស័យទេសចរណ៍ និងការកើនឡើងនៃការប្រើប្រាស់។

យោងតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិបានឱ្យដឹងថា សេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើង ៤.៥ ភាគរយនៅក្នុងត្រីមាសទី៣ ត្រឹមខែកញ្ញា នេះបើធៀបនឹងឆ្នាំមុន។
សេដ្ឋកិច្ចរបស់ប្រទេសថៃកំពុងស្ថិតនៅលើផ្លូវស្ទុះងើបឡើងវិញជាលំដាប់ ជាមួយនឹងកំណើននៃវិស័យទេសចរណ៍ដ៏សំខាន់ដែលប្រមូលផ្តុំគ្នា បន្ទាប់ពីរដ្ឋាភិបាលបានលុបចោលការទប់ស្កាត់ COVID-19 ទាំងអស់កាលពីដើមឆ្នាំនេះ ប៉ុន្តែក៏មានហានិភ័យនៃការថយចុះកំណើនសេដ្ឋកិច្ចពិភពលោក និងអតិផរណាខ្ពស់។

រដ្ឋាភិបាលបាននិយាយថា សេដ្ឋកិច្ចនឹងកើនឡើង ៣.២ ភាគរយនៅឆ្នាំនេះ ធៀបនឹងការព្យាករណ៍ពីមុន ចន្លោះពី ២.៧ ភាគរយទៅ ៣.២ ភាគរយ។ រដ្ឋាភិបាលក៏បានព្យាករថា កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៣ នឹងមានពី ៣ ទៅ៤ ភាគរយ៕ ប្រភពពី CNA, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner