សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា នឹងក្លាយជាកន្លែងសម្របសម្រួលឱ្យមានជំនួបរវាងរដ្ឋមន្រ្តីការពារជាតិអាមេរិក-ចិន ដែលនឹងនាំទៅដល់ ស្ថិរភាពក្នុងតំបន់ និងពិភពលោក

ភ្នំពេញ៖ ថ្លែងក្នុងពីធីបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនមានពិការភាពលើកទី១ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជា នឹងក្លាយជាទីកន្លែងមួយសម្រាប់សម្របសម្រួលឲ្យមានកិច្ចជំនួបរវាងរដ្ឋមន្រ្តីក្រសួងការពារជាតិ អាមេរិក និងចិន ។

សម្តេចតេជោ ក៏បានសម្ដែងក្ដីរំពឹងថា ជំនួបរវាងប្រមុខការពារជាតិប្រទេសមហាអំណាចទាំងពីរនេះ នឹងនាំមកនូវភាពវិជ្ជមាន ដើម្បីសន្តិសុខក្នុងតំបន់ និងពិភលោកនោះ៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner