សម្ដេចតេជោ ហ៊ុន សែន៖ កូវីដ១៩ មិនអាចរារាំងយើងបានទៀតទេ នៅឆ្នាំនេះ
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖ ថ្លែងក្នុងពីធីបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនមានពិការភាពលើកទី១ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កូវីដ-១៩ មិនមែនជាបញ្ហាដែលរារាំងមហិចិ្ឆតារបស់កម្ពុជាបានទៀតទេ បន្ទាប់ពីកម្ពុជា បានបើកការប្រកួតកីឡាជាតិឡើងវិញ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបន្តថា ពលរដ្ឋកម្ពុជា រៀនចេះពីរបៀបរស់នៅជាមួយកូវីដ-១៩ ហើយជំងឺនេះ ក៏មិនអាចរារាំងសម្ដេច មិនឱ្យមកចូលរួមបើកព្រឹតិ្តការណ៍កីឡាថ្នាក់ជាតិដ៏ធំនេះ ឡើយ បន្ទាប់ពីសម្ដេច បានធ្វើតេស្តអវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃអាទិត្យ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិ ត្រូវបានកំណត់រៀបចំរាល់ពីរឆ្នាំម្តង ចាប់ពីឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨ ប៉ុន្តែព្រឹត្តិការណ៍នេះ ត្រូវបានអាក់ខានរៀបចំវិញ នៅឆ្នាំ២០២០ ដោយសារវិបត្តិជំងឺកូវីដ-១៩ ៕ ដោយ ៖ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។