រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ីនិយាយថា មានកិត្តិយសណាស់ដែលបានក្លាយជាមិត្តល្អ ទាំងជាមួយចិន និងសហរដ្ឋអាមេរិក

ហ្សាកាតា៖ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូបៀនតូ ក្នុងថ្ងៃចន្ទទី២១ ខែវិច្ឆិកានេះ បានថ្លែងថា ប្រទេសរបស់លោកមានកិត្តិយសណាស់ ក្នុងការធ្វើជាមិត្តល្អ ទាំងជាមួយចិន និងសហរដ្ឋអាមេរិក។

ប្រមុខការពារជាតិឥណ្ឌូណេស៊ីរូបនេះ បានសង្កត់ធ្ងន់ថា វិធីគ្រប់គ្រងការយល់ច្រឡំរបស់ឥណ្ឌូណេស៊ី គឺតាមរយៈការសន្ទនា។ លោក ប្រាបូវ៉ូ បានថ្លែងប្រាប់ទៅកាន់អ្នកសារព័ត៌មានបែបនេះ បន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ល្លយដ៍ អូស្ទីន ក្នុងទីក្រុងហ្សាកាតា។

ចំណែកលោក អូស្ទីន បានសរសេរសារបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើ ក្នុងថ្ងៃអាទិត្យសប្តាហ៍មុនថា កង់យន្តហោះបានធ្លាក់ចុះនៅលើទឹកដីប្រទេសឥណ្ឌូណេស៊ី ជាទីដែលខ្ញុំនឹងជួបជាមួយរដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ និងមេដឹកនាំជាន់ខ្ពស់ផ្សេងទៀត ដើម្បីពិភាក្សាអំពីគំនិតផ្តួចផ្តើមផ្នែកសន្តិសុខជាច្រើន ក៏ដូចជាជំរុញចក្ខុវិស័យរួមគ្នារបស់យើង អំពីតំបន់ប៉ាស៊ីហ្វិក ដែលសេរី និងបើកចំហរ។

បើតាមមន្ទីរបញ្ចកោណ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ល្លយដ៍ អូស្ទីន ក៏នឹងជួយសម្រួលដល់ការអភិវឌ្ឍន៍គំនិតផ្តួចផ្តើមទ្វេភាគីសំខាន់ៗ សំដៅធ្វើទំនើបកម្មកងទ័ពឥណ្ឌូណេស៊ីផងដែរ៕ ប្រភព៖ Reuters Sputniknews ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner