កម្ពុជាគំាទ្រសភាប្រទេសអាស៊ែបៃហ្សង់ ជាសភាប្រទេសសង្កេតការណ៍អាយប៉ា
ភ្នំពេញ ៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋសភាកម្ពុជា-អាស៊ែបៃហ្សង់ នាពេលនេះ នឹងជំរុញកិច្ចសហប្រត្តិបត្តិការទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតសភានានា និងអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និទ្ធ គាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិការអន្តរសភានានា នៅក្នុងតំបន់ និងសកលលោក។
ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ ថា ព្រឹត្តិការណ៍នាពេលនេះនឹងចារជាប្រវត្តិសាស្រ្តនៅក្នុងរដ្ឋសភា អាស៊ែបៃហ្សង់ អំពីការបានក្លាយជាសភាសង្កេតការណ៍អាយប៉ា នៅលើទឹកកម្ពុជា ក្នុងនៅពេលដែលសភាកម្ពុជាធ្វើជាប្រធានអាយប៉ា។ លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា លើកឡើងថា ដំណើរទស្សនកិច្ច របស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសអាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ បាននឹងជំរុញដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ មានការរីកចម្រើនឡើងមួយកម្រិតថែមទៀត។
សម្តេចពញាចក្រី ហេង សំរិន ចាត់ទុកដំណើរទស្សនកិច្ចរបស់ ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ថាបានឆ្លុះបញ្ចាំងពីទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៣ និង ជាការលើកទឹកចិត្ត ក្នុងអាណត្តិជាប្រធាននៃមហាសន្និបាត ឱ្យបំពេញកាតព្វកិច្ចទទួលបានជោគជ័យ៕


