ភ្លៀងធ្លាក់រយៈពេល ១៥ម៉ោង ជន់លិចទីក្រុងភាគកណ្តាលប្រទេសវៀតណាម
ហាណូយ៖ ផ្លូវជាច្រើនក្នុងទីក្រុង Vinh ខេត្ត Nghe An ភាគកណ្តាលត្រូវបានជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេល ១៥ម៉ោង រហូតមកដល់ថ្ងៃព្រហស្បតិ៍ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។
នៅម៉ោងប្រហែល ១០ព្រឹក នៅផ្លូវសំខាន់ៗមួយចំនួន បានស្ថិតនៅក្រោមទឹក ៣០ ទៅ ៥០សង់ទីម៉ែត្រ។ យានជំនិះជាច្រើនបានព្យាយាមធ្វើដំណើរហែលឆ្លងទឹក ដើម្បីកុំឱ្យម៉ាស៊ីនរន្លត់។ នៅលើចិញ្ចើមផ្លូវ រលកបានបោកបក់ចូលផ្ទះក្បែរនោះ រាល់ពេលដែលរថយន្តឆ្លងកាត់។
កម្លាំងនគរបាលចរាចរណ៍ បានឈរជើងនៅតាមទីតាំងជាច្រើន ដើម្បីព្រមានប្រជាពលរដ្ឋកុំឱ្យចូលទៅក្នុងតំបន់ដែលមានទឹកជំនន់ធ្ងន់ធ្ងរ និងជួយប្រជាពលរដ្ឋដែលមានយានយន្តខូចធ្វើដំណើរឆ្លងកាត់ផ្នែកដែលលិចលង់។
លោក Tang Van An ប្រធាននាយកដ្ឋានព្យាករណ៍វារីសាស្ត្រនៃមជ្ឈមណ្ឌលជលសាស្ត្រភូមិភាគកណ្តាលភាគខាងជើងបាននិយាយថា កម្រិតភ្លៀងនៅទីក្រុង Vinh នៅចន្លោះម៉ោង ៧ យប់ថ្ងៃពុធ ដល់ម៉ោង ១០ ព្រឹកថ្ងៃព្រហស្បតិ៍។
លោក An បាននិយាយថា “នេះគឺជាភ្លៀងធ្លាក់មិនធម្មតានៅក្នុងទីក្រុង Vinh ដែលបង្កឡើងដោយខ្យល់ត្រជាក់ខ្លាំង រួមជាមួយនឹងភាពច្របូកច្របល់” ដោយបន្ថែមថា ភ្លៀងនៅទីក្រុង Vinh នឹងថយចុះនៅប៉ុន្មានម៉ោងខាងមុខនេះ៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត
