ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរ១០០គ្រួសារនៅក្នុងសហគមន៍ស្មសាន ទទួលអំណោយពី អនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ

អត្ថបទដោយ៖
Kien Sereyvuth

 ប្រជាពលរដែលមានជីវភាពខ្វះខាត ជនចាស់ជរាគ្មានទីពឹង ចំនួន១០០គ្រួសារ ក្នុងសហគមន៍ស្មសាន ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ បានទទួលអំណោយសប្បុរសធ៌ម ពីអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅនាព្រឹកថ្ងៃទី៨ ខែកញ្ញានេះ ដែលក្នុង១គ្រួសារទទួលបានអង្ករ៣០គីឡូក្រាមនិង ថវិការ ២ម៉ឺនរៀល ។
       ក្នុងឱកាសអញ្ជើញចូលរួមផ្តល់អំណោយនេះ លោកចេង មុនីរ៉ា អភិបាលខណ្ឌ និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ បានថ្លែងនូវក្តីអាណិត អាសូរចំពោះ ប្រជា ពលរដ្ឋក្រីក្រ ទាំងនេះ ហើយលោកបានថ្លែង សរសើរ ចំពោះ មន្ត្រី មូល ដ្ឋានភូមិ-សង្កាត់ និង មន្រ្តីអនុ សាខាកាកបាទក្រហមខណ្ឌ ដែល តែងតែតាម ដាន ពិនិត្យ មើលពី ស្ថានភាព ជីវភាព រស់ នៅ របស់ ប្រជា ពល រដ្ឋ ជាពិសេស ប្រជា ពលរដ្ឋ ទីទ័លក្រ ដោយបានរៀបចំជាអំណោយ ចែកជូនដើម្បីសំរាលនូវការលំបាកខ្វះខាតរបស់បងប្អូន។ លោកអភិបាលខណ្ឌក៍បានលើកឡើងផងដែរ ពីការយកចិត្តទុកដាក់គិតគូរ របស់សម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្ដេចតែងតែ បានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទី ជាពិសេសប្រជាពលរដ្ឋ ជួបការលំបាកក្នុងជីវភាព និងងាយរងគ្រោះនានា ហើយសម្តេចតែងតែបាន ក្រើនរំលឹក ដល់អាជ្ញាធរ គ្រប់ទីកន្លែង តាមដានពី សុខទុក្ខប្រជាពលរដ្ឋ និងគិតគូរដោះស្រាយជូនពួកគាត់ ឲ្យទាន់ពេលវេលា ។ លោកអភិបាលខណ្ឌ ក៍បានណែនាំ   អោយបងប្អូន ទាំងអស់បន្តខិតខំប្រកបរបរចិញ្ចឹមជីវិតបន្ថែមទៀត ដើម្បីអោយគ្រួសារយើង មានជីវភាព កាន់តែប្រសើរឡើង។ នៅក្នុងមឱកាសនោះដែរ លោកអភិបាលខណ្ឌ ចេង មុនីរ៉ា ក៍បានរៀបចំ អោយមានកម្មវិធីពិសារនំបញ្ចុកសាមគ្គី ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងសហគមន៍ស្មសាន ប្រកបដោយក្តីសប្បាយរីករាយ និង ស្និទស្នាលគ្នាផងដែរ៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner