រថយន្តឡិចសុីស300ពន្លះម៉ូតូកង់បីឥណ្ឌាក្រឡាប់ផ្ងាជើងម្ខាង
ភ្នំពេញ៖បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តឡិចសុីសRX-300មួយគ្រឿងរេចង្កូតទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបើកបរដោយបុរសម្នាក់បញ្ច្រាស់ទិសដៅគ្នាចំកង់ខាងក្រោយក្រឡាប់ផ្ងាជើងម្ខាងសំណាងល្អម្ចាស់រងតបួសស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវ៥៦៦ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្កែងកើតហេតុបានំ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តឡិចសិីសRX-300ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AA5427ធ្វើដំណើរទិសដៅពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុបានរេចង្កូតចូលចំណីផ្លូវម្ខាងទៀតជ្រុលបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងព ណ៌លឿងពាក់ស្លាកលេខព្រៃវែង1N-5563បើកបរដោយបុរសម្នាក់ធ្វើដឲណើរបញ្ច្រាស់ទិសដៅគ្នាពីលិចទៅកើតចំកង់ខាងក្រោយខាងឆ្វេងបណ្តាលក្រឡាប់ផ្ងាជើងម្ច់ខាងសំណាងល្អម្ចាស់រងរបួសស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយភាគីទាំងសងខាងសូមធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនិងកន្លែងកើតហេតុ៕