គិតត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩នេះ ដំណើរការ ស្រង់ បូកពិន្ទុ ដោយកុំព្យូទ័រ និងការពិនិត្យផ្ទៀងផ្ទាត់ពិន្ទុសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រេចបាន១០០ភាគរយហើយ

អត្ថបទដោយ៖
Kien Sereyvuth

ក្រសួងអប់រំ យុវជន និងកីឡានឹងប្រកាសលទ្ធផលមុនការគ្រោងទុក។ លទ្ធផលនឹងមានប្រកាសជូននៅថ្ងៃទី០៩ ខែកញ្ញា សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងនៅថ្ងៃទី១០ ខែកញ្ញា សម្រាប់បណ្ដាខេត្តផ្សេងៗ។ លទ្ធផលក៏នឹងមានផ្សាយជូនតាមបណ្តាញសង្គមFacebookផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។

ក្រសួងអប់រំ យុវជន និងកីឡាសូមគោរពថ្លែងអំណរគុណចំពោះកិច្ចសហការវិជ្ជមានពីគ្រប់ភាគីពាក់ព័ន្ធ ដែលបន្តគោរពគោលការណ៍ច្បាប់ យុត្តិធ៌ម តម្លាភាព និងលទ្ធផលអាចទទួលយកបាន ក៏ដូចជាការចូលរួមគោរពបទបញ្ញត្តិមានជាធរមាននានា។

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner