ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងមន្ទីរជំនាញចុះទៅពិនិត្យមើលស្ថានភាពទឹកជំនន់និងនាំយកគ្រឿងចក្របើកមុខទឹក ទាញទឹកពីឃុំ សំរោងក្នុង ស្រុកឯកភ្នំ ទៅឃុំតាប៉ុន ស្រុកសង្កែ
ដើម្បីឆ្លើយតបពីតម្រូវការប្រឈមចំពោះមុខនិងសំណូមពរយ៉ាងទទូចរបស់ប្រជាពលរដ្ឋនិងពីថ្នាក់ដឹកនាំមូលដ្ឋានឃុំតាប៉ុនផងនោះ។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងអមដំណើរដោយលោក ឡុង ផលគុណ ប្រធានមន្ទីរធនធាន ទឹក និងឧតុនិយមខេត្ត បានចុះពិនិត្យពីស្ថានភាពទឹកជំនន់ទឹកស្ទឹងសង្កែដែលបានជន់លិចផ្នែកខ្លះ ក្នុងភូមិតំបន់ទំនាបមួយចំនួន ស្ថិតក្នុងឃុំសំរោង ក្នុង របស់ស្រុកឯកភ្នំ និងនាំយកនូវគ្រឿងចក្រដើម្បីធ្វើការរកាយបើកមុខទឹក និងនាំយកទឹក ទៅទ ម្លាក់ចូលក្នុងស្ទឹងចាស់ ក្នុងភូមិសាស្ត្រ ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ នៅក្នុងការចុះពិនិត្យនិងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ក៏មានវត្ត មានលោកអភិបាលស្រុកស្តីទីស្រុកសង្កែ អាជ្ញាធរមូលដ្ឋានឃុំតាប៉ុន និងក្រុមប្រឹក្សាឃុំ មេភូមិពាក់ ព័ន្ធនៅទីនោះផងដែរ។
តាមការគូសបញ្ជាក់ពីលោកប្រធានមន្ទីរធន ធានទឹកខេត្តបាត់ដំបង បានឲ្យដឹងថា៖ការចុះមកពិនិត្យ និងនាំយកនូវគ្រឿងចក្រ មកកាន់ទីនេះ គឺដោយមានបទបញ្ជាផ្ទាល់ពី ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមគួប ផ្សំទៅនិងសភាពជាក់ស្តែង ដោយមានភ្លៀងធ្លាក់ក្នុងបរិមាណយ៉ាងច្រើនផងនោះ នៅក្នុងរយៈពេលប្រមាណជិតមួយសប្តាហ៍កន្លងមកនេះ បានធ្វើឲ្យកើតឡើង ជំនន់ទឹកស្ទឹងសង្កែ នៅប៉ែកខាងក្រោមថែមទាំងបណ្តាលឲ្យមានការលិចភូមិ ផ្ទៃដីដំណាំរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន។ ដើម្បីឆ្លើយ តបពីចំណាត់ការនេះ។ មន្ទីរធនធានទឹកខេត្តបាត់ ដំបង បានប្រតិបត្តិការក្នុងការអនុវត្តជាបន្ទាន់ ដោយបាននាំយកនិងប្រើប្រាស់នូវគ្រឿងចក្រភូមិភាគរបស់ក្រសួង ដែលមាននៅទីនោះស្រាប់ធ្វើការកាយប្រឡាយបើកមុខទឹកពីឃុំសំរោងក្នុងនៃភូមិសា ស្ត្រស្រុកឯកភ្នំ ដើម្បីនាំទឹកទៅឃុំតាប៉ុន នៃស្រុកសង្កែ និង ដើម្បីជួយស្រោចស្រព ដល់ដំណាំស្រូវរបស់បងប្អូនទាំង៥ភូមិក្នុងឃុំតាប៉ុន យ៉ាងហោចណាស់៦០០ហិកតា ដែលកំពុងខ្វះខាតទឹកស្រោចស្រពដំណាំស្រូវរដូវវស្សា និងជួបការលំបាកខ្វះទឹកប្រើប្រាស់ នៅក្នុងរដូវប្រាំងផងដែរ។
នៅក្នុងកិច្ចអន្តរាគមន៍ដោះស្រាយ ពីសំណូម ពរបន្ទាន់ដែលជាកង្វល់ និងជាតម្រូវការចាំបាច់ចំ ពោះមុខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមេឃុំទីនោះ និងវត្តមានផ្ទាល់របស់ឯកឧត្តម ងួន រតនៈ
អភិបាលខេត្តបាត់ដំបង បានចុះដឹកនាំបញ្ជាផ្ទាល់ ឲ្យគ្រឿងចក្រធ្វើការកកាយបើកមុខទឹក នៅកន្លែងដែលបង្កការរារាំងស្ទះផ្លូវទឹកហូរតាមប្រព័ន្ធប្រឡា យ ដើម្បីនាំទឹកយកទៅកាន់ឃុំតាប៉ុន ដែលកំពុងខ្វះទឹក។
តាមការឲ្យដឹងពីលោកស្រី សឿម យាប់ មេឃុំតាប៉ុន ក្នុងខណៈដែលឯកឧត្តមអភិបាលខេត្តបានចុះមកពិនិត្យមើលការកាយប្រឡាយដើម្បីបើកមុខទឹកនេះលោកស្រីបានថ្លៃងអំណរគុណដល់សម្តេច
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, សម្តេចក្រឡាហោ ម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួមហា ផ្ទៃ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង។ពិ សេសឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុ និយមនិងឯកឧត្តមអភិបាលខេត្តបាត់ដំបងដែលបានជួយដោះស្រាយនិងផ្តល់នូវប្រឡាយ០១ខ្សែ ប្រវែងប្រមាណ០៤គីឡូម៉ែត្រ ដើម្បីតភ្ជាប់និងនាំទឹកពីប្រឡាយ”អូរមុន្នី” បង្ហូរទម្លាក់ចូលក្នុងស្ទឹងចាស់ (តាប៉ុន)ដែលជាប្រយោជន៍សាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ០៥ភូមិ ស្ថិតក្នុងឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។
នៅល្ងាចថ្ងៃដដែលនេះដែរឯកឧត្តមអភិបាល ខេត្តបាត់ដំបង ងួន រតនៈ ក៏បានបន្តដំណើរចុះទៅ
ពិនិត្យមើលពិលទ្ធភាពការផ្គត់ផ្គង់ទឹកជូនបងប្អូន ប្រជាពលរដ្ឋរស់នៅភូមិស្នឹងកើតនិងភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់ ដើម្បីដោះស្រាយនូវសំណូមពរចាំបាច់ដែលលោកស្រីមេឃុំស្នឹង បានស្នើសុំដាក់លូកាត់ផ្លូវ ដើម្បីទាញយកទឹក ពីប្រឡាយរង
លេខ១៦ដែលនាំទឹកចេញពីទំនប់កង្ហត។ឯកឧត្ត មក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានឃុំ-ស្រុកនៅ
ទីនោះ ត្រូវចេះណែនាំប្រជាជនក្នុងមូលដ្ឋានខ្លួនតាមរយៈការប្រជុំផ្សព្វផ្សាយពីផែនការដាំដុះ និង
ដើម្បីទាញយកទឹកផ្គត់ផ្គង់បានគ្រប់គ្រាន់ក្នុងការ ស្រោចស្រពដល់ការដាំដុះដំណាំស្រូវរបស់ពួកគា ត់ និងដើម្បីបញ្ចៀសបានពីកង្វះទឹកស្រោចស្រព
ដូចឆ្នាំនេះទៀត៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.)