គម្រោងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ និងស្ថិតិប្រទេសស៊ុយអែត ដែលអនុវត្តន៍រយៈពេល ១៦ឆ្នាំនៅកម្ពុជាត្រូវបានបិទបញ្ចប់

ភ្នំពេញ៖ គម្រោងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ និងស្ថិតិប្រទេសស៊ុយអែត ដែលអនុវត្តន៍អស់រយៈពេល ១៦ឆ្នាំនៅកម្ពុជាត្រូវបានបិទបញ្ចប់ដោយជោគជ័យ។ ពិធីបិទបញ្ចប់គម្រោងនេះធ្វើឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ ។

លោកជំទាវ ហង់ លីណា បានមានប្រសាសន៍វាយតំលៃខ្ពស់ ចំពោះស្នាដៃដ៏ធំធេង និងទទួលបានលទ្ធផលដ៏ល្អ របស់ទីប្រឹក្សាជំនាញការស្ថិតិប្រទេសស៊ុយអែតទាំងអស់ ដែលបានបំពេញបេសកកម្ម ការងារទាំរយៈពេលវែង និងរយៈពេលខ្លី ប្រចាំវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ដែលបានចូលរួមកិច្ចសហការលើផ្នែកជាច្រើន ព្រមទាំងបានសម្រេចជោគជ័យនាពេលកន្លងមក ។

លោកជំទាវបន្ថែមថា ទន្ទឹមនិងការទទួលបាននូវការអភិវឌ្ឍន៍សមត្ថភាព ជាច្រើនដល់មន្រ្តី វិទ្យាស្ថានជាតិស្ថិតិ អនុវត្តន៍សម្រេចបាននូវសមិ្មទ្ធិលជាច្រើនផ្សេងទៀត ដែលទាំងអស់នេះ គឺពិតជាបានមកពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់របស់ទីប្រឹក្សា ជំនាញការស្ថិតិ ប្រទេសស៊ុយអែត និងមន្រ្តីបច្ចេកទេសវិទ្យាស្ថានជាតិស្ថិតិ ក្នុងការបំពេញតួនាទី ភារកិច្ចរឿងៗខ្លួន របស់វិទ្យាស្ថានស្ថិតិ នៃក្រសួងផែនការ និងការចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងផែនការ ទើបយើងទទួលបានលទ្ធផលគួរជាទីមោទនៈ។

គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងនៃគម្រោងកិច្ចសហប្រតិបត្តិការនេះត្រូវបានចុះហត្ថលេខារវាងរាជរដ្ឋាភិបាលស៊ុយអែត និងវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ ព្រះរាជាណាចក្រកម្ពុជា នៅខែកុម្ភៈ ឆ្នាំ២០០៦ ក្នុងគោលបំណងពង្រឹងស្ថិតិនៅកម្ពុជា ៕ ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner