កងកម្លាំងប្រទេសសូម៉ាលីប្រយុទ្ធនឹងក្រុមសកម្មប្រយុទ្ធ នៅសណ្ឋាគារមួយក្នុងទីក្រុងម៉ូហ្គាឌីស៊ូ

ម៉ូហ្គាឌីស៊ូ ៖ កងកម្លាំងសន្តិសុខរបស់ប្រទេសសូម៉ាលីបានផ្លាស់ប្តូរការបាញ់ប្រហារជាមួយពួកសកម្មប្រយុទ្ធដែលជាប់គាំង នៅក្នុងសណ្ឋាគារមួយក្នុងទីក្រុងម៉ូហ្គាឌីស៊ូ (Mogadishu) នៅថ្ងៃចន្ទនេះ បន្ទាប់ពីក្រុមប្រដាប់អាវុធ Al-Shabaab បានវាយលុកទីតាំងដ៏ពេញនិយម នៅជិតវិមានប្រធានាធិបតី ហើយបានកាន់កាប់តំបន់នោះ ពេញមួយយប់ ។

ការបាញ់កាំភ្លើង និងការផ្ទុះជាបន្តបន្ទាប់ នៅតែអាចលឺ បន្ទាប់ពីព្រលឹមស្រាងៗជុំវិញ សណ្ឋាគារ Villa Rose ដែលជាសណ្ឋាគារមួយនៅក្នុងផ្នែកកណ្តាលដ៏មានសុវត្ថិភាពនៃទីក្រុង Mogadishu ដែលជារឿយៗ ត្រូវបានសមាជិកសភា និងមន្ត្រីសាធារណៈស្នាក់នៅ។

នគរបាលបាននិយាយ កាលពីល្ងាចថ្ងៃអាទិត្យថា កងកម្លាំងរដ្ឋាភិបាលកំពុងស្វែងរក “លុបបំបាត់” ក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធមួយចំនួន នៅខាងក្នុង Villa Rose បន្ទាប់ពីបានវាយប្រហារសណ្ឋាគារនេះ ដោយគ្រាប់កាំភ្លើង និងការផ្ទុះ។

អ្នកនាំពាក្យនគរបាលជាតិ លោក Sadik Dudishe បាននិយាយថា ជនស៊ីវិល និងមន្ត្រីជាច្រើនត្រូវបានជួយសង្គ្រោះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ៕ ប្រភពពី AFP, ដោយ, សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner