បញ្ជូនជនសង្ស័យចំនួន១៥នាក់ ទៅតុលាការផ្តន្ទាទោស នាព្រឹកនេះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ដើម្បីអនុវត្តន៍គោលនយោបាយភូមិសង្កាត់មានសុវត្ថភាព នៅព្រឹកថ្ងៃទី៧ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបញ្ជូនជនសង្ស័យចំនួន១៥នាក់ ពាក់ព័ន្ធនឹងករណី៣ផ្សេងគ្នា ទៅកាន់តុលាការ ដើម្បីផ្តន្ទាទោស។ ក្នុងនោះមាន ករណីទី១)ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន១នាក់ ករណីទី២)លួចមានស្ថានទម្ងន់ទោស ១៣នាក់ និងករណីទី៣)ហិង្សា ១នាក់។

នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យទាំង១៥នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក ហើយក៏បានបញ្ចាប់នីតិវិធី  សាកសួរផងដែរ។ ជនសង្ស័យទាំង១៥នាក់នេះ បានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

ជាមួយគ្នានោះ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមជួយសហការ និងផ្តល់ព័ត៌មាន មក កម្លាំងសមត្ថកិច្ច ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុ ញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner