ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា៖ ការបិទវគ្គ និងបើកវគ្គសិក្សាទាំងបួននេះ គឺជាផែនការប្រចាំឆ្នាំរបស់បណ្ឌិត្យសភានគរបាល ស្របតាមផែនការអភិវឌ្ឍន៍ ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ
ឯកឧត្តម នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល បឋមមន្រ្តីពន្ធនាគារ ជំនាន់ទី១៨ លើកទី២ វគ្គសុក្រឹតការថ្នាក់ដឹកនាំមន្រ្តីពន្ធនាគារ ជំនាន់ទី៥ វគ្គបំប៉នជំនាញប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន វគ្គបំប៉នជំនាញគ្រប់គ្រងមុខសញ្ញានិងស្វែងរកចាប់ខ្លួនជនសង្ស័យ វគ្គបំប៉នជំនាញបង្ការ និងបង្រ្កាបបទល្មើសគ្រឿងញៀន និងបើវគ្គបំប៉នជំនាញសេនាធិការ និងកិច្ចការរដ្ឋបាល វគ្គបំប៉នជំនាញ ស្រាវជ្រាវ សួរចម្លើយ និងប្រមូលភ័ស្តុតាង វគ្គបំប៉នជំនាញ ប្រមូល និងវិភាគព័ត៌មានផ្នែកសន្តិសុខ វគ្គបំប៉នជំនាញបង្ការ និងបង្រ្កាបភាពចលាចល ដែលមានសិក្ខាកាមសរុបចំនួន៦៤៥នាក់ នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០១៩ម្សិលមិញ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានលើកឡើងថា ការបិទវគ្គ និងបើកវគ្គទាំងប្រាំបួននេះ គឺជាការអនុវត្តន៍ផែនការសកម្មភាពប្រចាំឆ្នាំរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ស្របតាមផែនការអភិវឌ្ឍន៍ធនធានមនុស្ស របស់ក្រសួងមហាផ្ទៃ ក្រោមកិច្ចដឹកនាំរបស់សម្តេចក្រឡា ហោម សខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងគោលនយោបាយកំណែទម្រង់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ របស់
រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបញ្ជាក់ថា វគ្គសិក្សាទាំង៩នេះសុទ្ធតែមានសារសំខាន់ មានគោលបំណងច្បាស់លាស់ ហេតុនេះបណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំដំ
ណើរការណ្តុះបណ្តាល ដោយផ្តោតការយកចិត្តទុកដាក់បំផុតទៅលើគុណភាព និងឆ្លើយតបទៅនឹង
តម្រូវការចាំបាច់របស់អង្គភាពប្រើប្រាស់កងកម្លាំង។ ឯកឧត្តនាយឧត្តមសេនីយ៍ប្រធានបានបន្តថា វឌ្ឍនភាព និងការកំណែទម្រង់លើការងារសំខាន់ៗ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ការពង្រឹងវិន័យសិក្សានិងការប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ៗចំនួន៣ គឺគោលករណ៍សមធម៌ គោលការមិនលម្អៀង
និងវប្បធម៌គុណភាព ព្រមទាំងការប្រកានខ្ជាប់នូវគុណតម្លៃទាំង៦របស់ខ្លួនក្រោមពាក្យស្លោក យើងរួមគ្នា
ដើម្បីវប្បធម៌គុណភាព។
ឯកឧត្តម បានបញ្ជាក់ទៀតថា អ្នកដែលមករៀនគឺជាមានឱកាសក្លាយជាអ្នកដឹកនាំ និងមន្រ្តីជំនាញអាជីព
ដើម្បីបន្តវេន។ ជាចុងបញ្ចប់ឯកឧត្តមសាស្រ្តាចារ្យប្រធាន បានផ្តល់អនុសាសន៍មួយចំនួនដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សា ត្រូវយកចំណេះដឹង និងជំនាញដែលទទូលបានការបណ្តុះបណ្តាលនៅទីនេះទៅប្រើប្រាស់ឲ្យមានប្រយោជន៍ និងមានប្រសិទ្ធភាពដល់អង្គភាពរបស់ខ្លួន ក្នុងការថែរក្សាសន្តិសុខ
សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។
ចំពោះសិក្ខាកាមដែលត្រូវចូលសិក្សា ត្រូវយកចិត្តទុកដាក់រៀនសូត្រ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង និងគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងចូលរួមលើកកម្ពស់វប្បធម៌គុភាព គឺត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ មិនមែនគ្រាន់តែរៀនឲ្យចប់ដើម្បីបង្រ្គប់កិច្ចនោះទេ គឺរៀនដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ឲ្យមានលក្ខណៈសម្បត្តិ
សមស្របក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព៕ធ.ដ