៧២ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន១៨ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ នៅតែមានបន្តបើទោះបីជាស្ថិតក្នុងករណីតិចតួច។ ក្នុងរយៈពេល៧២ ម៉ោងចុងក្រោយនេះ ការឆ្លងមាន១៨ករណី ដែលកើនឡើងចំនួន ៥ បើប្រៀបធៀបនឹង សប្តាហ៍មុន ។ យោងតាមក្រសួងសុខាភិបាល កាលពីថ្ងៃសៅរ៍មានការឆ្លងចំនួន៤ករណី, ថ្ងៃអាទិត្យមាន៤ករណី និងនៅថ្ងៃច័ន្ទនេះ កើនដល់១០ករណីផងទៀត ។

កម្ពុជាបានបាត់តួលេខឆ្លងមួយរយៈ ប៉ុន្តែបានកើតឡើងតិចតួចខ្លះឡើងវិញ ប្រមាណ២ សប្តាហ៍មកនេះ ក្រោយសប្តាហ៍ដែលកម្ពុជាបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០និង៤១ និងកិច្ចប្រជុំំពូលពាក់ព័ន្ធ។

យោងតាមក្រសួងសុខាភិបាល ការឆ្លងទាំង១៨ករណី វេលា៧២ម៉ោងចុងក្រោយនេះ គឺកើត ឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជានៅតែបន្តការចាក់វ៉ាក់សាំងកូវីដ១៩ ជាដដែល ដើម្បីជម្រុញភាពស៊ាំក្នុងសហគមន៍ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹមថ្ងៃទី២៨ វិច្ឆិកា បានកើនដល់ចំនួន ១៥លាន ២២ម៉ឺន ៦ពាន់ ៧៧៣នាក់ ដែលស្មើនឹង ៩៥,១៧ភាគរយ ។

ads banner