តុលាការឃុំខ្លួនស្ត្រីមេខ្លោង ឈឹម ស៊ីថរ (Video Inside)

ចៅក្រមស៊ើបសួរ បានឃុំខ្លួនស្ត្រីមេខ្លោងម្នាក់ឈ្មោះ ឈឹម ស៊ីថរ ដែលបំពានសេចក្តីសម្រេច របស់តុលាការក្នុងពេលដាក់ឱ្យស្ថិតនៅក្រៅឃុំ។

ឈ្មោះ ឈឹម ស៊ីថរ ដែលជាមេដឹកនាំកម្មករ ធ្វើបាតុកម្មខុសច្បាប់នៅកាស៊ីណូណាហ្គា ត្រូវបានតុលាការចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០២២ ប៉ុន្តែក្រោយជាប់ឃុំរយៈពេលប្រមាណ២ខែ ក៏ត្រូវបានដោះលែងក្នុងស្ថានភាពឱ្យនៅក្រៅឃុំបណ្តោះអាសន្ន និងគ្មានការអនុញ្ញាតឱ្យធ្វើដំណើរចាកចេញក្រៅប្រទេសឡើយ។ ប៉ុន្តែឈ្មោះឈឹម ស៊ីថរ ត្រូវគេរាយការណ៍ថានាងបានធ្វើដំណើរទៅប្រទេសអូស្ត្រាលី, និងពេលវិលត្រឡប់មកវិញបានមួយថ្ងៃ ក៏ត្រូវបានអាជ្ញាធរចាប់ខ្លួន។

មន្ត្រីនាំពាក្យនៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញលោកវរសេនីយ៍ឯក សានសុខ សីហា ត្រូវបានគេដកស្រង់សម្តីដែល បញ្ជាក់ថាការចាប់ខ្លួនស្ត្រីឈ្មោះ ឈឹម ស៊ីថរ នេះ គឺដោយសារតែនាងមិនគោរពតាមដីការរបស់តុលាការដែលដាក់ឱ្យនាងស្ថិតនៅក្រៅឃុំក្រោមការត្រួតពិនិត្យរបស់តុលាការ និងហាមការចាកចេញទៅក្រៅប្រទេស។

នាង ឈឹម ស៊ីថរ ត្រូវបានគេចាប់ខ្លួនសាជាថ្មីនៅថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២២។ ឈ្មោះ ឈឹម ស៊ីថរ នេះ ត្រូវបានគេបញ្ជាក់នៅថ្ងៃទី២៨វិច្ឆិកាថា នាងកំពុងស្ថិតក្នុងពន្ធនាគារព្រៃស។

នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស លោកហ្វីល រ៉ូបឺត សុន បានទាមទារឱ្យមានការដោះលែងនាង ឈឹម ស៊ីថរ ដែលបំពាននឹងច្បាប់តុលាការ របស់កម្ពុជានេះ ប៉ុន្តែមន្ត្រីកម្ពុជាបានបដិសេធនិងចាត់ទុកទង្វើរបស់ ឈឹម ស៊ីថរ ជាអំពើបំពានច្បាប់ និងមានតែច្បាប់ទេដែលជាអ្នកសម្រេច។

ads banner