កងយោធពលខេមរភូមិន្ទហ្វឹកហ្វឺនកងកម្លាំងកុម៉្មង់ដូពិសេស (Video Inside)
កម្ពុជាកំពុងបន្តដុសខាត់ធនធានកម្លាំងការពារជាតិ ដើម្បីការរក្សាការពារប្រទេស និងប្រឆាំងរាល់ឧបាយកលបដិវត្តពណ៌ដែលចង់ទាញកម្ពុជា ធ្លាក់ចូលក្នុងសង្គ្រាមសាជាថ្មី។ នៅថ្ងៃទី២៨ វិច្ឆិកាឆ្នាំ២០២២ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គកងកុម្មង់ដូជំនាន់ទី១១ ដែលប្រព្រឹត្តទៅនៅបញ្ជាការដ្ឋាន កងទ័ពពិសេសជាយរាជធានីភ្នំពេញ។
វគ្គហ្វឹកហ្វឺនកងកម្មង់ដូជំនាន់ទី១១នេះ រួមមានវគ្គឆត្រយោង, វគ្គឆត្របញ្ជា, វគ្គឯកទេសមុជទឹក, វគ្គជួសជុលអូរប័រ និងវគ្គសង្គ្រោះគ្រោះមហន្តរាយថែមទៀត។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងជុំវិញការដឹកនាំប្រទេសមានសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងលោកបានចាត់ទុកវគ្គហ្វឹកហ្វឺននេះ ជាឱកាសដ៏មានតម្លៃសម្រាប់កងយោធពលខេមរភូមិន្ទធ្វើដើម្បីការពង្រឹងសមត្ថភាពជំនាញឲ្យកាន់តែមុតស្រួច ក្នុងបុព្វហេតុបម្រើជាតិ ការពារមាតុភូមិ។
លោកបានថ្លែងដាស់តឿនដល់កងយោធពល ខេមរភូមិន្ទត្រូវដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារឱ្យខានតែបាននូវសន្តិភាព ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។