ប្តីប្រពន្ធមួយគូរប្រើពេល៤ឆ្នាំទិញអចលនទ្រព្យទុក ពេលចូលនិវត្តន៍នៅវ័យ ៤០ឆ្នាំ ពួកគេអាចសល់ប្រាក់រហូតដល់ ១.៥លានដុល្លារ

បរទេស៖ ប្តីប្រពន្ធមួយគូរ ដែលប្រពន្ធមានឈ្មោះ Debbie Emick បានលាឈប់ពីការងារជាគ្រូបង្រៀនសាលាបឋមសិក្សាក្នុងឆ្នាំ ២០១៤ ហើយប្តីមានឈ្មោះ Chris ដែលគ្រោងនឹងចូលនិវត្តន៍នាពាក់កណ្តាលអាយុ ៦០ឆ្នាំរបស់ខ្លួនដែរនោះ បានចាប់ផ្តើមផ្តោតជាអាទិភាពលើការរកប្រាក់ឡើងវិញ។

ប្តីប្រពន្ធដែលរស់នៅក្នុងទីក្រុង Rocky Ford រដ្ឋ Colorado សហរដ្ឋអាមេរិកមួយគូរនេះ បានចាប់ផ្តើមកាត់បន្ថយការចំណាយរបស់ពួកគេ ងាកមកបង្កើនការសន្សំប្រាក់របស់ពួកគេវិញ ហើយចាប់ផ្តើមវិនិយោគយ៉ាងខ្លាំងក្លានៅក្នុងវិស័យអចលនទ្រព្យ។

មិនយូរប៉ុន្មាន នៅឆ្នាំ២០១៩ ពួកគេទទួលបានប្រាក់ចំណូលគ្រប់គ្រាន់ពីអចលនទ្រព្យរបស់ពួកគេ ដែលជួយឱ្យ Chris អាចសម្រេចចិត្តលាឈប់ពីការងាររបស់គាត់ជាវិស្វករផងដែរ។
ក្នុងរយៈពេល ៤ឆ្នាំ ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ ប្តីប្រពន្ធមួយគូរនេះបានទិញអគារខុនដូចំនួន ១៩យូនីតដើម្បីជួល។

ហើយនៅពេលពួកគេចូលនិវត្តន៍នៅឆ្នាំ២០១៩ ក្នុងវ័យម្នាក់ៗប្រមាណ ៤០ឆ្នាំ ប្រាក់ចំណូលជួលប្រចាំឆ្នាំពីអចលនទ្រព្យរបស់ពួកគេ មានចំនួនសរុប ៤៥,០០០ដុល្លារ។ ប៉ុន្មានថ្ងៃនេះ រវាងការវិនិយោគ ការសន្សំ និងការកាន់កាប់អចលនទ្រព្យចម្រុះគ្នា បានធ្វើឱ្យនាង Debbie និងលោក Chris ដែលឥឡូវមានអាយុ ៤៣ឆ្នាំ មានទ្រព្យសម្បត្តិសុទ្ធប្រហែល ១.៥លានដុល្លារ៕ ប្រភព៖ CNBC ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner