ប្រមុខការទូតណាតូនឹងពិភាក្សាអំពីការផ្តល់ជំនួយរដូវរងាសម្រាប់អ៊ុយក្រែន

ប៊ុយចារែស៖ អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្តួធិនប៊ឺគ នឹងអំពាវនាវឱ្យសម្ព័ន្ធមិត្តសន្យាផ្តល់ជំនួយរដូវរងាបន្ថែមទៀតសម្រាប់អ៊ុយក្រែន អំឡុងកិច្ចប្រជុំមួយក្នុងថ្ងៃអង្គារ និងថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីលោក ហ្សេលេនស្គី បានប្រាប់ប្រជាជនខ្លួនឱ្យទប់ទល់នឹងភាពត្រជាក់ រួមទាំងភាពងងឹតមួយសប្តាហ៍ទៀត ដោយសារការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធ ។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសណាតូនៅទីក្រុងប៊ុយចារែស នឹងផ្តោតលើការបង្កើនជំនួយយោធាសម្រាប់អ៊ុយក្រែន ក្នុងនោះរួមមានប្រព័ន្ធការពារដែនអាកាស និងគ្រាប់រំសេវ បើទោះបីជាអ្នកការទូតទទួលស្គាល់បញ្ហាផ្គត់ផ្គង់ និងសមត្ថភាពក៏ដោយ ប៉ុន្តែក៏ពិភាក្សាអំពីជំនួយដែលមិនមានគ្រោះថ្នាក់ផងដែរ។

ផ្នែកមួយនៃជំនួយដែលមិនមានគ្រោះនេះ មានទំនិញដូចជាប្រេងឥន្ធនៈ ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ឧបករណ៍សម្រាប់រដូវរងា និងយន្តហោះដ្រូនក៏ត្រូវបានបញ្ជូនតាមរយៈកញ្ចប់ជំនួយរបស់អង្គការណាតូ ដែលសម្ព័ន្ធមិត្តអាចរួមចំណែក ហើយនោះជាអ្វីដែលលោក ស្តូធិនប៊ឺគ មានគោលបំណងបង្កើន។

ចំណែកអាល្លឺម៉ង់ដែលកាន់តំណែងជាប្រធាន G7 ក៏គ្រោងនឹងរៀបចំកិច្ចប្រជុំដាច់ដោយឡែកមួយរវាងក្រុមប្រទេស G7 ជាមួយនឹងដៃគូមួយចំនួន នៅខាងក្រៅកិច្ចពិភាក្សារបស់អង្គការណាតូផងដែរ ខណៈអាល្លឺម៉ង់កំពុងជំរុញឱ្យមានមធ្យោបាយ ដើម្បីពន្លឿនការកសាងឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន៕ ប្រភព៖ Reuters ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner