ចុះបង្ក្រាបទីតាំងប្រើប្រាស់គ្រឿងញៀន ឃាត់មនុស្សប្រុសស្រី៨នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដូនពេញ បើកប្រតិបត្តិការចុះបង្ក្រាបទីតាំងប្រើប្រាស់គ្រឿងញៀនស្ថិតនៅទីតាំងផ្ទះសំណាក់ យីហោ ឡេស៊ីហ្វីស ផ្លូវ៨១ ភូមិ៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ នាវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ដោយឃាត់មនុស្ស៨នាក់ (ស្រី៣នាក់)។

សមត្ថកិច្ចបានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ អធិការដ្ឋានប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្រាបករណីជួញដូរ និងសម្រួលទីតាំងឲ្យប្រើប្រាប់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្នុងទីតាំង ផ្ទះសំណាក់ យីហោ ឡេស៊ីហ្វ។ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ (ស្រី០៣នាក់) រួមមាន៖

១)ឈ្មោះ ផៃ គន្ធី ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរម្ចាស់ផ្ទះសំណាក់។

២)ឈ្មោះ ឈួន ថា  ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់បន្ទប់លេខ០០៣ មុខរបរមិនពិតប្រាដ (ជួញដូរ )។

៣)ឈ្មោះ ម៉ាក់ សូវត្ថិ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅទីតាំងខាងលើមុខរបរអ្នកមើលការខុសត្រូវ។

៤)ឈ្នោះ រ៉ា ស៊ុមឆាយឆាញស៊ុ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់ទីតាំងខាងលើ មុខរបរសន្តិសុខ។

៥)ឈ្មោះ ឡេន មករា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមើលការនៅផ្ទះសំណាក់ គីមសួរ (ប្រើប្រាស់)។

៦)ឈ្មោះ ទុំ សុភាព ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ (ប្រើប្រាស់)។

៧)ឈ្មោះ ឡុង ស្រីម៉ៅ ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុចរបរបគ្មាន (ប្រើប្រាស់)។

និង៨)ឈ្មោះ ទុន ចរិយា ភេទស្រី អាយុ២៩ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរគ្មាន (ប្រើប្រាស់)។

សមត្ថកិច្ចបានបន្តថា កម្លាំងបានចាប់យកវត្ថុតាងរួមមាន៖
១)ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន១៤កញ្ចប់។
២)កាំភ្លើងខ្លី មួយដើមមិនស្គាល់ម៉ាក។
៣)ដាវកែច្នែ និងកាំបិតចំនួន០៣ដើម។
៤)ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនធំ។
៥)ឧបករណ៍ប្រើប្រាស់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្ណោះអាសន្ន រង់ចាំបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner